
អ្នកណាមិនស្អាល់ថា លោក ម៉ៃ សុគន្ធ ជាតារាចម្រៀងមួយរូប ដែលតែងតែបញ្ចេញមតិជាសាធារណៈនូវអី្វដែលខ្លួនមិនពេញចិត្ត ពោលគឺជាតារាមាត់ឆៅហ៊ាន ធ្វើការរិះគន់ ទៅកាន់អ្នកសិល្បៈដូចគ្នា។
ជាការរិះគន់ថី្មដំបូងប្រចាំឆ្នាំ២០១៨នេះ លោក ម៉ៃ សុគន្ធ បានចេញមកជាថី្មម្តងទៀត ធ្វើការរិះគន់ទៅលើលោក ខេមរៈ សិរីមន្ត ដែលជាកំពូលតារាចម្រៀងល្បីជួរមុខមួយរូប។
លោក ម៉ៃ សុគន្ធ បានលើកយកបទ «អនុស្សាវវីយ៍បាត់ដំបង» របស់លោក ខេមរៈ សិរីមន្ត មកធ្វើការប្រៀបធៀប ព្រមទាំងសរសេរលើហ្វេសប៊ុករបស់ខ្លួនថា៖ «បើយកបទម្ចាស់ដើមគេមកច្រៀងតាមក៏ច្រៀងទៅ តែសូមកុំកែប៉ារូលដើមនិងអត្ថន័យដើម វាខុសទ្រង់ទ្រាយដើមនិងធ្វើអោយក្មេងខ្លះវាច្រលំថាជាបទរបស់លោក ចាស្ទីនកូពី ឯង យល់នៅ?សុំចិត្តចុះណា ច្រៀងស្រែកៗមើលតែគេចាក់ក.ជ្រូក លួងលោមស្រី រឺស្រែកជំទាលដាក់អូនហ្អា»។