Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តុលាការកំពូលនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ នឹងបើកសវនាការកាត់ទោសលោក គឹម សុខ អ្នកឃ្លាំមើលកិច្ចការសង្គម និងនយោបាយ ដែលបានប្ដឹងសារទុក្ខមិនសុខចិត្ត និងសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលបានផ្ដន្ទាទោសគាត់ឲ្យ​ជាប់ពន្ធនាគារ១៨ខែ។

សវនាការនៅតុលាការកំពូលនេះមានចៅក្រម៥រូប ដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការអមតុលាការកំពូល។

សូមរំឭកថា លោក គឹម សុខ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសរូបគាត់ តែក្នុងពេលសវនាការជនជាប់ចោទបានបដិសេធមិនឆ្លើយ និងសំណួររបស់តុលាការ ព្រមទាំងបង្ហាញ ឫកពាក្រអឺតក្រទម ហើយក៏ត្រូវបានចៅក្រមសាលាដំបូង និងសាលាឧទ្ធរណ៍ សម្រេចដូចគ្នាឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ពិន័យ​ជា​ប្រាក់​ចំនួន​៨លាន​រៀល​ និងសង​សំណង​ជំងឺ​ចិត្ត​ដល់​សម្តេចតេជោនាយករដ្ឋមន្ត្រីជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ ចំនួន​៨០០លាន​រៀល​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និងបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ។​

ពាក់ព័ន្ធករណីនេះអ្នកច្បាប់មួយចំនួនមានការមន្ទិលសង្ស័យថា ការកាត់ទោសកន្លងមក ជនជាប់ចោទបដិសេធមិនឆ្លើយ និងសំណួររបស់តុលាការទេ តែក្រោយពេលតុលាការប្រកាសសាលក្រមជនជាប់ចោទតែងតែប្ដឹងជំទាស់ និងសេចក្ដីសម្រេចរបស់តុលាការថ្នាក់ ក្រោមរហូតមក ទើបរឿងក្ដីនេះឡើងមកដល់តុលាការកំពូល តើការប្ដឹងបែបនេះមានប្រយោជន៍អ្វីដល់ជនត្រូវចោទ បើគាត់មិនឆ្លើយនិងសំណួរតុលាការដដែលនោះ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor