
កោះកុងៈ អ្នកលក់មាសម្នាក់ ចាញ់បោកអ្នកទិញ ដោយយកខ្សែកស្ពាន់ដូរយកខ្សែមាសអស់១តម្លឹងទៅបាត់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០៖៣០នាទីព្រឹក កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅផ្សារដងទង់ ក្រុងខេមរភូមិន្ទ ។
ជនរងគ្រោះដែលចាញ់បោកមានឈ្មោះ លាង អុី ហៅ អុីទូច អាយុ៤៧ ឆ្នាំ មុខរបរលក់មាសផ្សារដងទង់ រស់នៅភូមិបីសង្កាត់ដងទង់ ខេមរភូមិន្ទ ខេត្តកោះកុង ។
យោងតាមសម្ដីជនរងគ្រោះ បានឲ្យដឹងថា គឺមានស្រីម្នាក់ ដែលមិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែលជា៤០ឆ្នាំ បានរកទិញខ្សែករមាស១ខ្សែ ទម្ងន់១តម្លឹងហើយនៅពេលយកខ្សែកឲ្យកាន់មើល បានបន្លំដូរខ្សែករ រៀងដូចគ្នាហើយនិយាយថា រងចាំប្ដីមកតែយូពេក ក៏ប្រគល់ខ្សែរកឲ្យវិញ ដោយមិនបានចាប់អារម្មណ៍ ជនសង្ស័យក៏គេចខ្លួនបាត់។
ក្រោយពេលដែលស្ត្រីជាជនសង្ស័យយកចេញបាត់ ដោយមានការសង្ស័យយកខ្សែមកត្រដុសដុត មើលទើបដឹងថា ចាញ់បោកស្ត្រីជនសង្ស័យយកខ្សែករស្ពាន់ដូរយកខ្សែរមាសអស់១តម្លឹង ហើយក៏ប្តឹងសមត្តកិច្ចឲ្យជួយរកចាប់ខ្លួនជនសង្ស័យ ។
ក្រោយពេលដែលសមត្តកិច្ចចុះមកសាកសួរព័ត៌មាន បានណែនាំដល់ប្រជាបលរដ្ឋនិងអាជីវករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជនខិលខូចប្រើល្បិចគ្រប់យ៉ាង ដើម្បីបោកប្រាស់ កន្លងធ្លាប់ឃើញអ្នកស្រុកចាញ់បោកពេលនេះ អ្នកលក់មាសដែលស្គាល់មាស់ច្បាស់ ក៏ចាញ់បោកគួរតែមានការប្រុងប្រយ័ត្នខ្ពស់ បើមានការសង្ស័យសូមរាយការណ៍ជូនសមត្តកិច្ចភ្លាមៗ ដើម្បីចាប់ខ្លួន។
ហើយស្ត្រីជនសង្ស័យដែលប្រើល្បិចយកស្ពាន់ដូរយកខ្សែរកមាសអស់១តម្លឹងនោះសមត្តកិច្ចកុំពុងស្វែង រកចាប់ខ្លួនមកចាត់ការតាមនីតិវិធីច្បាប់៕



