
តារាកំប្លែងរូបស្រស់ គឺកញ្ញា នីឡា បន្ទាប់ពីបានផ្តាច់ពាក្យជាមួយអតីតគូដណ្តឹងមក ប្រិយមិត្តជាច្រើនបានមើលឃើញនៅទំនាក់ទំនងថ្មីមួយបានផុសឡើង រវាង នាង និងបុរសរូបសង្ហារម្នាក់ ដោយអ្នកទាំងពីរតែងតែបានបង្ហាញនៅភាពស្និតស្នាលកៀកកើយគ្នាជាបន្តបន្ទាប់។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ វីដេអូថ្មីមួយទៀតរបស់ កញ្ញា នីឡា និងបុរសសង្ហារនោះ បានបង្ហាញនៅសកម្មភាពផ្អែមល្ហែមថ្មីក្នុងឡាន ដោយគេមើលឃើញ កញ្ញា នីឡាហាក់ដូចជាមានសេចក្តីសុខខ្លាំងពេលបាននៅក្បែរបុរសនោះ។

ទោះបីជាយ៉ាងណា កញ្ញា នីឡា ធ្លាប់បានបញ្ជាក់ថា ប្រុសម្នាក់នេះ គ្រាន់តែជាមិត្តភក្តិជិតស្និតនឹងគ្នាជាយូរឆ្នាំប៉ុន្នោះ ទើបធ្វើឲ្យរូបនាង និងគេមានភាពស្និតស្នាលបែបនេះ។




វីដេអូ៖
