
សៀមរាប៖ ព្រោះតែជីវភាពបង្ខំចិត្តឲ្យអ្នកម្ដាយម្នាក់ ប្រឹងលក់ដូរផង មើលថែទាំកូនផង តែជាអកុសលថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ ព្រោះតែឆ្លៀតពេលទៅទិញបន្លែលក់ ប៉ុន្តែបែរជាមានបញ្ហាសុខភាព កើតជាខ្យល់ ក៍បានខ្ចីម៉ូតូម្ចាស់ដាំបន្លែ ទៅកោសខ្យល់ ពេលមកផ្ទះវិញរកកូនមិនឃើញ ដោយចិត្តសង្ស័យ ក៍ចុះរាវក្នុងអណ្តូង ស្រាប់តែស្លុតចិត្តតែម្ដង ដោយឃើញកូនលង់ទឹកដល់ទៅពីរនាក់ ។

ក្រោយស្រង់មកលើ ក៍ឃើញកូនមួយស្លាប់ទៅហើយ ហើយមួយទៀតនៅមានដង្ហើម ក៍ប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ។
ករណីដ៍គួរឲ្យអាសូរនេះកើតមាននៅភូមិ គោកធ្លកឃុំ កណ្តែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប៕


