
ព្រឹកនេះ សម្តេចបានមើលភ្នំពេញប៉ុស្តិ៍ចុះផ្សាយអត្ថបទមួយមានចំណង ជើងថា លោកនាយករដ្ឋមន្ត្រីថា ការបោះឆ្នោតអាចធ្វើមិនបាន បើមានការច្របូកច្របល់ ហើយការបកស្រាយក្នុងអត្ថបទនេះគេចង់និយាយថាសម្តេច ហ៊ុន សែន នឹងលុបចោលឬពន្យារការបោះឆ្នោតនាពេលខាងមុខ។
សម្តេច ហ៊ុន សែន មានប្រតិកម្មថា៖ ដោយមិនបាច់បកស្រាយច្រើន សម្តេច គ្រាន់តែបញ្ជាក់ថា ការបោះ ឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសសមាជិករដ្ឋសភា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែល បានកំណត់រួចហើយមិនមានអ្វីផ្លាស់ប្តូរទេ។
សម្តេច ក៏សង្ឃឹមថា ភ្នំពេញប៉ុស្តិ៍នឹងរៀនស្តាប់របៀបអត្ថាធិប្បាយរបស់សម្តេចឲ្យបានច្បាស់ នឹងមានការចេះដឹងច្រើនជាងនេះ រាប់ទាំងក្រុម អ្នកវិភាគផងដែរ។
