Sponsor
រិទ្ធី

កម្រងសំណួរ ៤សន្លឹក ដែលស្ថាបនមួយត្រូវបានជុំរុំមួយជួលឱ្យស្ទង់មតិតាមស្រុក ស្ទាបស្ទង់មតិត្រូវបានរៀបចំដោយមណ្ឌលព័ត៌មានកម្ពុជា (CiC)។
ចំពោះការស្ទង់មតិនេះ លោក សរ សមយុទ្ធ ជាតាមដាននយោបាយលាក់មុខនៅកម្ពុជា បានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានចំណាប់ថា៖

១/ ចំណុចដំបូង ដែលខ្ញុំចាប់អារម្មណ៍ គឺ ទោះបីជំរុំព្រះអាទិត្យ ត្រូវបានគេរំលាយហើយក្តី គេនៅចង់ដឹងទៀតថា តើនៅមានអ្នកបោះឆ្នោតគាំទ្រគណបក្សនេះកម្រិតណា បើធៀបនឹងគណបក្សផ្សេងៗ។ (រំលាយហើយក្តី តែដូចនៅមិនអស់ចិត្ត បាត់ខ្លួន តែហាក់នៅខ្លាចព្រលឹង)។

២/ ចំណុចចាប់អារម្មណ៍ទី២ គឺថា បើមានការលើកលែងទោសដល់ មេជុំរុំព្រះអាទិត្យ ទៀត តើបងប្អូនប្រជាពលរដ្ឋយល់យ៉ាងណា។ (គេថា, មុនកាត់ក្បាល សួរក្បាលសិនថា កាត់ឬមិនកាត់, កាត់ពេលណា, កាត់របៀបណា, អ្នកណាកាន់កាំបិត, អ្នកណាយករួចខ្លួន)។

៣/ ចំណុចទី៣ គឺចង់ដឹងថា តើប្រជាពលរដ្ឋ នៅមានជំនឿលើលោកមេទ័ព ជុំរុំទេវតា ក្នុងការដឹកនាំរាជការ ប៉ុណ្ណា។ (ការយល់ផ្ទាល់ខ្លួន មុនចេញលទ្ធផល, ប្រហែលបន្តធ្លាក់ចុះ)។ ពេលខ្លះ អ្នកនយោបាយ នៅតែមិនយល់ចិត្តរាស្ត្រ។

៤/ បើទោះជាជុំរុំមួយ ត្រូវបានគេរំលាយខ្ទេច់ហើយក្តីពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ប៉ុន្តែសភាពចម្បាំងនយោបាយ នៅមិនទាន់ចាញ់ឈ្នះដាច់នៅឡើយ ពោលគឺ ៥០/៥០។ នៅពេលមានបងប្អូនខ្លះយល់ថា ចម្បាំងចប់ហើយ តែបងប្អូនខ្លះយល់ថា ទើបតែចាប់ផ្តើមទេ។

កម្រងសំណួរ ត្រូវបានមហាជនយកមកបង្ហោះលើបណ្តាញសង្គមជាច្រើន ដោយគ្មានប្រភពដើម។ សូមមើលសំណួរទាំងអស់ដូចខាងក្រោម៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor