Sponsor
រិទ្ធី

នៅពេលនេះ សម្តេច ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមប្រជុំកំពូលកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ឥណ្ឌា និងបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី ២៤-២៨ មករា ២០១៨។ 

សម្តេច បានសរសេរក្នុងទំព័រហ្វសប៊ុកសមេ្តចថា៖ សម្តេចពិតជាសប្បាយរីករាយ នៅពេលដែលបានឃើញបងប្អូនជនរួមជាតិបានខិតខំប្រឹងប្រែងចូលរួមជាមួយសម្តេច ទាំងក្នុងការថែរក្សាសន្តិភាព និងក្នុងការចូលរួមបង្កើនមុខរបរចិញ្ចឹមជីវិតអោយមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ 

កាលពីថ្ងៃចន្ទ សម្តេច ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅវិមានសន្តិភាព។ 

ក្នុងជំនួបនោះ លោកស្រីអគ្គរដ្ឋទូត បានមានប្រសាសន៍ផងដែរថា ក្នុងបេសកកម្មការទូតរបស់លោកស្រីនៅពេលនេះ លោកស្រី នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងលទ្ធភាពធ្វើយ៉ាងណា គឺពង្រីកទំនាក់ទំនង ទាំងពាណិជ្ជកម្ម វិនិយោគ រួមទាំងវិស័យទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗទៀត ដែលជាការរួមចំណែកក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរអោយកាន់តែល្អខ្លាំងឡើង។ 

សម្តេចក៏បានជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor