Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តឡិចស៊ីស ​RX-300 មួយគ្រឿង ក្នុងល្បឿនលឿន បានរ៉េចង្កូតបុកឡើងលើសួនច្បារទ្រូងផ្លូវ ហើយបន្តព្រលះដើមឈើ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួន តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ជិតស្ពានលខ៤ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក ឡិចស៊ីស RX-300 ​មួយគ្រឿង​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-5788 បើកបរដោយបុរសម្នាក់ ដឹកភ្ញៀវចេញពីភ្នំពេញ​ ធ្វើដំណើរ​ទៅខេត្តព្រៃវែង ក្នុងល្បឿនយ៉ាងលឿន។ ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏បានរ៉េចង្កូតបើកឡើងកាត់ពីលើសួនច្បារ ហើយបុករះបង្គោលភ្លើង និងបន្តហោះរំលងសួនច្បារទៅកាត់ទទឹងផ្លូវ រ៉េចង្កូតទៅបុកដើមឈើមួយដើម និងរៀនទេវតា ព្រមទាំងបង់សម្រាប់អង្គុយលេងនៅមុខផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ​រីឯរថយន្តវិញ រងការខូចខាតផ្នែកជំហៀងខាងស្តាំស្ទើរតែទាំងស្រុង​ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញយករថយន្តមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor