Sponsor
imageanchor="1" >
រិទ្ធី

លោក ផៃ ស៊ីផាន មន្រ្ដីជាន់ខ្ពស់ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញប្រតិកម្មទៅនឹងសមាជិកសភាអាមេរិកដែលបានសរសេរសំបុត្រស្នើឱ្យស្ថាប័នអង្គការសហប្រជាជាតិ (UN) កុំឱ្យទទួលស្គាល់លទ្ធផលបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

លោក ផៃ ស៊ីផាន និយាយថា៖ ត្បិតអង្គការសហប្រជាជាតិជាសមាគមសហប្រជាជាតិរបស់អង្គការនីតិប្រតិបត្តិ ឬ     រដ្ឋាភិបាលតែប៉ុណ្ណោះ ហើយពុំមានអ្វីពាក់ព័ន្ធគ្នានោះឡើយ ក្រៅពី  IPU ប៉ុណ្ណោះ។

 

អ្នកនាំពាក្យរូបនេះ បង្ហាញប្រតិកម្មថាកិច្ចការទាំងឡាយគឺរឿងផ្ទៃក្នុងកម្ពុជា ដែលបរទេសមិនត្រូវជៀតជ្រែកបាន   ឡើយ។ លោក ផៃ ស៊ីផាន ៖ ការរំលាយគណបក្សសង្រ្គោះជាតិ មិនតាមរយៈប្រដាប់អាវុធ ឬហិង្សាណាមួយនោះឡើយ គឺជាការវិនិច្ឆ័យដោយតុលាការកំពូលតាមរយៈអង្គច្បាប់ និងអង្គហេតុ និងក្នុងនាមប្រជាពលរដ្ឋខ្មែរសុទ្ធ     សាធ។ សន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជានៅតែមានបន្ត ហើយកងប្រដាប់អាវុធ រួមនឹងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងរីករាយ និងស្ថានភាពប្រក្រតីនេះ នោះទាំងវិស័យរដ្ឋ ក៏ដូចជាឯកជន ក៏ដូចជាមួយប្រទេសជិតខាងផងដែរ។

 

គួរំលឹកថា កាលពីថ្ងៃអាទិត្យ ទី២៨ ខែមករា សមាជិកព្រឹទ្ធសភាអាមេរិក លោក ចន ម៉ាក់ខេន ប្រធានគណកម្មការកិច្ចការសព្វាវុធនៃព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភា ៦រូបទៀត បានធ្វើលិខិតរួមគ្នា ស្នើឲ្យលោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​អង្គការសហប្រជាជាតិប្រើប្រាស់ឥទ្ធិពលនិងយន្តការមកលើកម្ពុជា។ លិខិតបានស្នើលោកស្រី ដាក់កម្ពុជានៅក្នុងភាពឯកោដាក់សម្ពាធ ឲ្យបង្វិលស្ថានការណ៍នយោបាយកម្ពុជាទៅក្រោយវិញ។

ម្យ៉ាងទៀត សមាជិកព្រឹទ្ធសភាក៏បានទទួចឲ្យលោកស្រី​ នីគី ហាឡេយ ដាក់កម្ពុជាក្នុងរបៀបវារៈ នៃមហាសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយចាត់ទុកកម្ពុជានៅក្នុងប្រទេសមួយដែលត្រូវ អន្តរជាតិ​ចាត់ទុកជាប្រទេសឯកោនៅលើឆាកអន្តរជាតិ។​ សមាជិកព្រឹទ្ធសភាទាំង៨រូបនេះ ក៏ស្នើថា គេត្រូវទុកជាការមិនស្របច្បាប់នូវរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោតខែកក្កដាបើគ្មានបក្សសង្រ្គោះជាតិ ចូលរួម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor