
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ លោកចៅក្រម អ៊ី ឋាវរៈ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសតែប្រមាណកន្លះម៉ោង និងប្រកាសសាលក្រមតែម្តងនៅ ចំពោះមុខលោកមេធាវី គី តិច តំណាងឲ្យនាយករដ្ឋមន្ត្រី ដោយអវត្តមានពីភាគីចុងចោទគឺលោក លឺ ឡាយស្រេង ដែលកំពុងភៀសខ្លួនរស់នៅក្រៅប្រទេស។
សាលក្រមនោះ សម្រេចផ្តន្ទាទោសលោក លឺ ឡាយស្រេង ពីបទបរិហាកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង តម្រូវឲ្យសងជំងឺចិត្តចំនួន ៥០០ លានរៀល ទៅដើមបណ្តឹង ព្រមទាំងបង់ពិន័យ ៨ លានរៀលចូលថវិការដ្ឋ។
លោក គី តិច មេធាវីតំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងសវនាការថា ការប្តឹងនេះគឺលោក លឺ ឡាយស្រេង បានលើកឡើងថាលោកនាយករដ្ឋ មន្ត្រី បានផ្តល់លុយទៅឲ្យគណបក្សហ្វុនស៊ិនប៉ិចចំនួន១លានដុល្លារ និងមានការនិយាយប៉ះពាល់ដល់ព្រះមហាក្សត្រផងដែរ។

លោកតា លី ឡាយស្រេង អតីតឧបនាយករដ្ឋមន្រ្តី និងជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុន ស៊ិនប៉ិច រិះគន់មិនសំចៃមាត់ពីការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។