
ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃមានការស្ងប់ចិត្ត ហើយទៅធ្វើលិខិតទទួលឯកសារស្របច្បាប់ឲ្យទាន់ពេលវេលា។
ការស្នើសុំរបស់លោករដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយពលករកម្ពុជា នៅរោងចក្រ Sun Food International Co.,Ltd ចំនួន ៥២៦នាក់ ក្នុងចំណោម១៧៣០នាក់ ក្នុងខេត្តសារ៉ាក់បុរី នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨កន្លងមក។
ក្នុងជំនួបលោករដ្ឋមន្ត្រី បានពាំនាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនខ្មែររស់នៅថៃទាំងអស់ ទោះបីជាបងប្អូនចាកចេញមកធ្វើការនៅក្រៅស្រុកក៏ដោយ ក៏សម្តេចនៅតែចាត់គណប្រតិភូចុះមកតាម ដានពីសុខទុក្ខ និងតាមមើលការខុសត្រូវបងប្អូន យើងជាប់ជានិច្ចធ្វើយ៉ាងណាឲ្យបងប្អូនពលករយើងទទួលបាននូវភាពស្របច្បាប់។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងបញ្ជាក់ថា «កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ខ្ញុំបានមកជួបចរ ចាម្តងទៀតជាមួយភាគីថៃជាលទ្ធផល ភាគីថៃបានព្រមពន្យារពេលរយៈពេល៦ខែទៀតរហូតដល់ខែមិថុនា ២០១៨ ដើម្បីក្រុមការងាររៀបចំឯកសារផ្តល់ភាពស្របច្បាប់ជូនដល់បងប្អូនពលករ ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ។ ហេតុដូចនេះសូមបងប្អូនធ្វើការដោយស្ងប់ចិត្ត ហើយបើបងប្អូនមិនទាន់មានឯកសារស្របច្បាប់សូមនាំគ្នាទៅធ្វើឲ្យបានទាន់ពេលវេលា»។
លោកបញ្ជាក់ទៀតថា« ទាំងនេះក៏ដោយសារតែមានកិច្ចសហប្រតិបត្តិការល្អរវាង រាជ រដ្ឋា ភិបាលកម្ពុជា-ថៃ ដែលបានផ្ដល់ឱកាសជូនពលករកម្ពុជាមកធ្វើការងារនៅប្រទេសថៃ ព្រម ទាំ ង បន្តគោលនយោបាយធានា សុវត្ថិភាព និងភាពស្របច្បាប់ចំពោះ បងប្អូនខ្មែរ នៅទី នេះផង ដែរ »។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានលើកឡើងថា បច្ចុប្បន្នក្រុមការងារផ្តល់ភាពស្រ បច្បាប់របស់ភាគីកម្ពុជា កំពុងបន្តការងារដោយ៖ទី១-ផ្ដល់លិខិតធ្វើដំណើរ និងប័ណ្ណពលករ៣ មណ្ឌល ដែលមានទីតាំងនៅទីក្រុងបាងកក ខេត្តរ៉ាកយ៉ង និងខេត្តសុងខ្លា ធ្វើមួយថ្ងៃហើយ តម្លៃ២៣៥០បាត។ ទី២-ចែកឯកសាធ្វើដំណើរ(TD) និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) ដែលធ្វើរួចហើយចំនួន១២ម៉ឺន នៅសល់១១ម៉ឺន តម្លៃ៩៥០បាត។ ទី៣-រៀបចំបន្ថែមក្រុមចល័ត២ទៀត ចុះតាមកន្លែងដែលមានពលករខ្មែរច្រើនតាមសំណូមពរភាគីថៃ។ ទី៤-អនុញ្ញាតឲ្យសុំលិខិតពីមន្ទីរកាងារថៃដោយអាចទៅធ្វើឯកសារពីក្នុងប្រទេសបាន។ ទី៥-បើកមណ្ឌលផ្ដល់ឯកសារធ្វើដំណើរ(TD) និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC)ចំនួនបី កន្លែង រយៈពេលបីថ្ងៃ នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។
លោក បានបន្ថែមថា ក្រៅពីកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំផ្តល់ភាពស្របច្បាប់ជូនដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាកំពុងតែពិភាក្សាជាមួយនឹងភាគីថៃ ដើម្បីការពារសុវត្ថិភាពសិទ្ធិការងារ ដែលក្នុងនោះរួមមាន ៖ របបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងប្រាក់សោធននិវត្តន៍ជូនដល់ពលករកម្ពុជា ដូចពលករថៃដែរ។
លោករដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរជូនដល់បងប្អូនពលករខ្មែរយើងថា “បងប្អូន គឺជាពលរដ្ឋដ៏ឆ្នើមរបស់ជាតិ ដែលបានរកចំណូលជួយដល់គ្រួសារឲ្យមានជីវភាពកាន់តែ ប្រសើរ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ម្យ៉ាងវិញទៀត បងប្អូនពលករយើង ចេះជំនាញកាងារដែលកំពុងធ្វើនេះស្រាប់ ហើយពេលត្រឡប់ទៅប្រទេសវិញ អាចយកជំនាញទាំងនេះទៅធ្វើការនៅក្នុងស្រុកបាន»។

លោករដ្ឋមន្ត្រីក៏បានធ្វើការអំពាវនាវដល់បងប្អូនពលករកំពុងធ្វើការ និងរស់នៅប្រទេសថៃ គឺត្រូវអនុវត្តច្បាប់របស់ប្រទេសគេឲ្យបានល្អ ជៀសវាងកុំធ្វើពលករខុសច្បាប់ ដែលនាំឲ្យគេកេ ងប្រវ័ញ្ចយកផលប្រយោជន៍ពីបងប្អូន ត្រូវពិន័យ និងត្រូវជាប់ទោសទៀតផង។
លោកថា «បងប្អូនត្រូវ ថែរក្សាសុខភាព ខំរៀនជំនាញដើម្បីអនាគត និងត្រូវចេះជួយគ្នាទៅវិញទៅមកបីដូចជាក្រុមគ្រួសារតែមួយ ដូចពាក្យចាស់ពោលថា “នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ”»។
ទន្ទឹមនឹងនេះលោក អ៊ិត សំហេង ក៏បានស្នើសុំថៅកែក្រុមហ៊ុន បន្តទទួលពលករខ្មែរ និងផ្ដល់ក្ដីស្រឡាញ់ ព្រមទាំងអត្ថប្រយោជន៍ដូចពលករថៃ និងសុំស្ថានទូតបន្តយកចិត្តទុកដាក់តា មដានដោះស្រាយរាល់បញ្ហានានា ស្របតាមច្បាប់នៃប្រទេសថៃផងដែរ៕



