Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅ ប្រទេស បានអះអាងថា ចលនានៃការបង្កើតចលនាសង្គ្រោះជាតិ ដែលមានទីតំាងនៅសហរដ្ឋអាមេរិក នោះមិនមែនជាការអង្គការចាត់តាំង  ឬសុំច្បាប់ និងលើកផ្លាកសញ្ញានោះទេ គឺជាឆន្ទៈរបស់ខ្មែរ ដែលចង់សង្គ្រោះប្រទេសជាតិ។

ថ្លែងតាមបណ្តាញសង្គម នាថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៨ ទាំងលោក កឹម សុខា​ អតីតប្រធានគណបក្សសង្គ្រោះជាតិមិនបានគាំទ្រផងនោះលោក សម រង្ស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា « អ្វីដែលនៃចលនាសង្គ្រោះជាតិ គឺជាស្មារតី មិនមែនជាអង្គការមានរចនាសង្គម  មានសមាជិក ចាត់តំាង មានការចុះឈ្មោះ និងមានលើកស្លាកនោះទេ ។ គឺចលនាសង្គ្រោះជាតិ ជាឆន្ទៈ ដែ លខ្មែរស្រឡាញ់ជាតិ  អ្នកប្រជាធិបតេយ្យ  និងអ្នកមិនចង់ឃើញប្រទេសរលាយ  និងបរទេស មកឃ្លានពានជាដើម»

លោកថា ចលនាសង្គ្រោះជាតិមិនអាចមានអ្នកណារំលាយបាននោះទេ ព្រោះថា មិនមែន បានចុះឈ្មោះ  មានការរ៉ៃអង្គាសថវិកា  និងសមាជិកនោះទេ ។ ចលនាសង្គ្រោះជាតិហៅថា  CNRM មិនចាំបាច់ប្រកាសនោះទេ គឺអ្នកគំាទ្រជាអ្នកប្រកាសខ្លួនឯង។ លោកថា អ្នកដែលចូលរួមនៅថ្ងៃនេះ គឺជានិមិត្តរូប ដែលយើងមិនឲ្យចេញមុខ បង្ហាញឈ្មោះនោះទេ។

យ៉ាងណាក្តីលោកគូសបញ្ជាក់ថា «បើបងប្អូនណាចង់បញ្ចេញមុខ  និងទាក់ទាញបងប្អូនឲ្យមានកម្លាំងកាន់តែធំ អាចបញ្ចេញបាន។ ពេលនេះយើងបំបែកខ្លួនមកពីគណបក្ស ដែលយើងនៅតែសមាជិកគណបក្សសង្គ្រោះជាតិដដែល  គ្រាន់តែយើងមកធ្វើចលនាសង្គ្រោះជាតិ ដើម្បីធ្វើការបើកផ្លូវរស់នៅឡើងវិញ។ គណបក្សដែលគេចាប់ចង ឬស្ពឹក ដើម្បីចូលរួមបោះឆ្នោត»

លោក សម រង្ស៊ី ក៏បានលើកឡើងថា នៅពេលមានការបោះឆ្នោតត្រឹមត្រូវ  និងមានការចូលរួមពីគណបក្សនយោបាយទំាងអស់ ពិសេសនោះគណបក្សសង្គ្រោះជាតិ  ហើយមានការទទួលស្គាល់ពីអន្តរជាតិនោះ អុ្នកដែលមកចូលរួមជាមួយចលនាសង្គ្រោះជាតិ  ត្រូវត្រឡប់ទៅគណបក្សនោះវិញ។

លោក សម រង្ស៊ី ក៏បានគូសបញ្ជាក់ថា « ចលនាសង្គ្រោះជាតិ ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសមនសិការមួយចំនួន  និងឲ្យគណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោតឡើងវិញនោះ។ យើងមានការងារ ៥ចំណុច រួមមានទី១. ការងារផ្លូវនយោបាយ  ឬការងាផ្លូវការទូត លើកឆាកអន្តរជាតិ  ទី២. ការងារសេដ្ឋកិច្ច ហិរញ្ញវត្ថុ  ទី៣. ការងារបំផុសបំផុលប្រជាពលរដ្ឋងើបឈរឡើង ទី៤. ការងារទាក់ទង និងកងកម្លាំងប្រដាប់អាវុធ  និងទី៥. ចលនាក្នុងជួរគណបក្សកាន់អំណាច» ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor