Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក​ តូ ឡាំ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ចូលជួបពិភាក្សាការងារកាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការនាយករដ្ឋមន្ត្រី ។

ក្នុងជំនួបនេះ លោក​ តូ ឡាំ បានជម្រាប​ជូនសម្តេចតេជោ អំពីស្ថានភាពប្រទេសវៀតណាមថា វៀតណាម បានទទួលជោគជ័យលើការគ្រប់គ្រងសេដ្ឋកិច្ច និងសង្គម បញ្ហាសុវត្ថិភាព ហើយបញ្ហាការទូត ក៏ទទួលជោគជ័យផងដែរ កាលពីឆ្នាំ២០១៧កន្លងមក។

លោក​បន្តថា ដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ដើម្បីជួបប្រជុំជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ប្រជុំពិនិត្យមើលលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរក្នុងឆ្នាំ២០១៧ ហើយនឹងលើកទិសដៅសម្រាប់ការអនុវត្តរួមគ្នានៅឆ្នាំ២០១៨ផងដែរ។

លោក​រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានជម្រាបជូនសម្តេចតេជោដែរថា ការងារដែលកំណត់ទុកកន្លងមករវាងនគរបាលវៀតណាមនិងកម្ពុជា បានទទួលជោគជ័យ ហើយទំនាក់ទំនងរវាងក្រសួងទាំងពីរ ត្រូវបានពង្រីក និងពង្រឹងយ៉ាងស៊ីជម្រៅ។ ជាពិសេសការទប់ស្កាត់នូវឧក្រិដ្ឋកម្មនៅតាមព្រំដែន ឧក្រិដ្ឋកម្មឆ្លងដែន និងបានជំរុញកិច្ចសហប្រតិបត្តិការ នៅតាមព្រំដែនកាន់តែរឹងមាំថែមទៀត ធ្វើឲ្យប្រជាជននៅតាមព្រំដែន បានប្រកបរបរអាជីវកម្មដោយសុវត្ថិភាព និងមានទំនាក់ទំនងគ្នាយ៉ាងល្អប្រសើរ។ ចំពោះទិសដៅឆ្នាំ២០១៨ លោក​ តូ ឡាំ ក៏បានគោរពជម្រាប់ជូនសម្តេចតេជោដែរថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការ ជាវប្បធម៌ ជាប្រពៃណី ហើយនឹងពង្រីកនូវទំនាក់ទំនងនេះ ឱ្យបានកាន់តែខ្លាំឡើងថែមទៀត។

ជាកាឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដោយសម្តេចតេជោបានមានប្រសាសន៍ថា ក្រសួងទាំងពីរបានធ្វើការជាមួយគ្នាយ៉ាងល្អប្រសើរ ជាពិសេស ជាមួយនឹងយន្តការនៃការជួបគ្នា រវាងខេត្តនិងខេត្ត ដែលនៅជាប់ព្រំដែន រវាងប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ឲ្យក្រសួងទាំងពីរ គឺក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បន្តសហការគ្នា។ ជាពិសេស លោក តូ ឡាំ និងសម្តេចក្រឡាហោម ស ខេង បន្តធ្វើការរួមគ្នាបន្ថែមទៀត ពាក់ព័ន្ធការងារសន្តិសុខរវាងប្រទេសទាំងពីរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor