Sponsor
រិទ្ធី

លោក ឈាង វុន តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បាន comment ក្នុងហ្វេសប៊ុកកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ទីតាំងលក់ដូររបស់នាងកញ្ញា​ អាចជាទីតាំង​ "គាំទ្រចលនាក្រុមឧទ្ទាម"។

ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ស៊ិន ចាន់ពៅរ៉ូហ្សិត អតីតចៅសង្កាត់អូរចារក៏មានប្រជាប្រិយភាពថា៖ កញ្ញា​មិនបានយកកន្លែងលក់ដូរ​ របស់ខ្លួន​នេះ​ទៅធ្វើជាទីតាំងអ្វីផ្សេង​ដែលប្រឆាំងនឹងការហាមឃាត់របស់រដ្ឋាភិបាលទេ។ មុខរបរដែលកញ្ញាកំពុងដំណើរការលក់ដូរ​  "នំបញ្ចុកខ្មែរ"​ រាល់ថ្ងៃនេះ​ គឺធ្វើដើម្បីរកប្រាក់កម្រៃចិញ្ចឹម​ "អ្នកម្តាយ"​ កញ្ញា​ និងដោះស្រាយបង់រំលួសបំណុលផ្ទះសំបែងបន្តិចបន្តូច​តែប៉ុណ្ណោះ​។

​កញ្ញាបញ្ជាក់ទៀតថា៖ កញ្ញាពិតជាមានការព្រួយបារម្ភ​ និងសោយស្តាយបំផុត​ ដែលលោកអ៊ុំ​ ឈាង​ វុន​ Comment ចោទប្រកាន់​លើហ្វេសបុកកញ្ញាថា​ទីតាំងលក់ដូររបស់កញ្ញា​ អាចជាទីតាំង​ "គាំទ្រចលនាក្រុមឧទ្ទាម"។ ការ​ comment របស់លោកអ៊ុំនេះ​ ពិតជាមានបំណងចង់បិទហាងរបស់កញ្ញា​ ឬមួយធ្វើមិនឱ្យមានភ្ញៀវហ៊ានចូលហាងឬមិនចង់ឲ្យកញ្ញារស់នៅ​ "ចិញ្ចឹមអ្នកម្តាយជរា"​ ម្នាក់បានទេ។

អតីតចៅសង្កាត់អូរចាររូបនេះ អំពាវនាវឱ្យ លោក ឈាង វុន​ អនុគ្រោះឲ្យក្មេងស្រីម្នាក់នេះ​រស់នៅជាមួយអ្នកម្តាយចាស់ជរាម្នាក់ផងបានទេ? ឬត្រូវឲ្យនាងរត់ទៅណាទៀត?។

​លោកអ៊ុំអើយ! ក្មេងស្រីម្នាក់នេះ​ មានបន្ទុកធ្ងន់ណាស់! បើនាងខ្ញុំ​ ចេញទៅណាចោលអ្នកម្តាយ! គឺស្មើនឹងខ្ញុំ​ "សម្លាប់"​ អ្នកម្តាយខ្ញុំ​ ដោយដៃនាងខ្ញុំ ក្រោយពីនាងខ្ញុំត្រូវបាត់មុខងារ​ (ចៅសង្កាត់​)​ ជាតំណាងប្រជាពលរដ្ឋនៅសង្កាត់អូរចារ​ នាងខ្ញុំមិនបានធ្វើ​ ឬប្រកបមុខរបរអ្វី​ ដែលផ្ទុយពី​ "ឆន្ទៈ​ មនសិការ​ ឧត្តមគតិ​"​ របស់នាងខ្ញុំ​ ឬខុសច្បាប់របស់សង្គមឡើយ នេះជាការលើកឡើងរបស់ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor