Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាលពីពេលថ្មីៗ​ សាលារាជធានីភ្នំពេញបានណែនាំឲ្យអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក និងសណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ពោលមិនឲ្យ​លក់នៅលើចិញ្ចើមផ្លូវ និងផ្លូវសាធារណៈក្នុងមូលដ្ឋាន តែបែរជាអាជីកលក់ធូរេន នៅតាមបណ្ដោយផ្លូវព្រះសីហនុ មិនស្ដាប់តាមការណែនាំ​របស់អាជ្ញាធរ និងសមត្ថកិច្ចឡើយ។

បើតាមសម្តីលោក ប៉ាត សំណាត មេប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត បានឲ្យ​ដឹងថា គាត់មិនមែនមិនឲ្យ​ពួកគាត់លក់នោះទេ ប៉ុន្តែពួកគាត់នៅតែលក់ត្រង់ចំណុចស្តុប តាមបណ្ដោយផ្លូវលេខ១០៥ កែងព្រះសីហនុ ដែលបង្កឲ្យ​មានការកកស្ទះចរាចរ ហើយលោកក៏បានចុះណែនាំដល់អាជីវកលក់ធូរេន ខាងលើជាច្រើនលើកច្រើនសារមកហើយ ដោយស្នើសុំឲ្យ​បងប្អូនអាជីវករ ផ្លាស់ប្តូទីតាំងទៅលក់ឲ្យ​ឆ្ងាយពីស្តុបបន្តិចទៅ ដើម្បីងាយស្រួលប្រជាពលរដ្ឋជិះម៉ូតូ ឬជិះរថយន្តមកទិញ ធូរេន ឬចតកុំឲ្យ​កកស្ទះចរាចរផងដែរ ប៉ុន្តែអាជីវកមិនព្រមស្តាប់ការណែនាំរបស់អាជ្ញាធ សមត្ថកិច្ចនោះទេ បែរជានាំគ្នាផ្ទុះកាតវ៉ាទៅវិញ​ ខណ:អាជា្ញធរចុះរៀបចំសណ្តាប់ធ្នាប់​ ៕

បើតាមសម្តីអ្នកលក់​ម្នាក់ បានលើកឡើងថា គាត់ទើបតែមកលក់ជាថ្ងៃដំបូង ប៉ុន្តែនៅពេលដែលមកលក់ ក៏មានសមត្ថកិច្ចចុះមកចាប់តែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor