
វ៉ាស៊ីនតោនៈ ឆ្នាំដំបូងនៃការចូលកាន់តំណែងជាប្រធានាធិបតីរបស់គាត់ លោក ត្រាំ បានថ្លែងសុន្ទរកថាមួយ ដែលប្រកាសឲ្យដឹងទូទាំងសកលលោក អំពីកិច្ចការអន្តរជាតិអស់រយៈពេល ៧៥ឆ្នាំ ពោលគឺគំនិតរបស់សហរដ្ឋអាមេរិក ជាមូលដ្ឋានដ៏រឹងមាំ និងជាម្ចាស់ពានរង្វាន់នៅ លោកខាងលិច។ ទូរទស្សន៍ CNN បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងកាលពីយប់ទី២០ ខែមករា។
លោក ត្រាំ ត្រូវបានគេធ្វើការឆ្លុះបញ្ចាំងឡើងថា សម្រាប់កិច្ចការទូតជាមួយរឿងនុយក្លេអ៊ែរ គឺថា មានចរឹកឆេវឆាវ ដែលបង្ហាញអំពីសមត្ថភាពដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក ដែលមិន អាចប៉ាន់ប្រមាណបានមុននោះទេ និងការបំផ្លិចបំផ្លាញផ្សេងៗ។
ឥរិយាបថរបស់គាត់ គឺនៅតែគិតអំពីសត្រូវរបស់គាត់ មិនមែនសម្ព័ន្ធមិត្តរបស់គាត់ ដោយចាត់ទុកថា ពិភពលោកកំពុងយកចំណេញមកលើសហរដ្ឋអាមេរិក ដោយគិតថា ក្នុងនាមជាអ្នកដឹកនាំសហរដ្ឋអាមេរិក មានតម្លៃខ្ពស់ខ្លាំងណាស់។
ការបញ្ចេញវោហាសាស្ត្ររបស់លោក ត្រាំ ពិតជាគួរឲ្យភ័យខ្លាចបំផុត ដោយមិនមានការគាំទ្រ ចំពោះអ្នកការទូតនានា ពិសេសមិនមានទំនុកចិត្តលើការធ្វើពាណិជ្ជកម្ម និងការរើសអើង ជាតិសាសន៍ និងសាសនា ហើយបានផ្លាស់ប្តូរអាកប្បកិរិយា ដែលពិភពលោករំពឹងទុកពី ប្រធានាធិបតីអាមេរិក៕
