
ភ្នំពេញៈ ក្រោយផ្ទុះរឿងបានកើតឡើងចំពោះ លោក ឈុន សុវណ្ណភក្តី ដែលជាម្ចាស់ផលិតកម្ម BKS ជាមួយនឹងភរិយាឈានដល់ការប្រះឆាគ្នា បណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើន សង្ស័យថា រឿងរ៉ាវរហូតដល់បែបនេះ គឺដោយសារតែភ្លើងប្រចណ្ឌ ដោយអតីតភរិយារបស់លោក ឈុន សុវណ្ណញភក្តី បានកើតភ្លើងប្រចណ្ឌលោកជាមួយ នាយ ចឺម តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ និងជាអតីតតារាកំប្លែងរបស់CTN។
យ៉ាងណាមិញ បន្ទាប់ពីសារព័ត៌មានបានចុះផ្សាយដូច្នេះហើយ រហូតដល់មានការចែករំលែកតៗគ្នា ក៏បានធ្វើឲ្យអតីតភរិយារបស់ លោក សុវណ្ណភក្តី បញ្ចេញប្រតិកម្មភ្លាម ខណៈការសង្ស័យរបស់មហាជន ដែលថា នាងប្រចណ្ឌអតីតស្វាមី ជាមួយនឹងនាយចឺម នេះ ខុសទាំងស្រុង ពោលគឺ នាងបានប្រកាន់ជំហរថា «វាមិនដែលខ្ញុំឆ្កួតប្រចណ្ឌមនុស្សប្រុសដូចគ្នានោះទេ»។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ «Norng Ray» ដែលត្រូវបានគេដឹងថា ជាអតីតភរិយារបស់លោក ឈុន សុវណ្ណភក្តី បានបញ្ចេញប្រតិកម្មដោយសរសេរតបវិញ នឹងបណ្ដាញសារព័ត៌មានថា «វាមិនដែលខ្ញុំឆ្កួតប្រចណ្ឌមនុស្សប្រុសដូចគ្នានោះទេ សំខាន់ចរឹកប្តីខ្ញុំវាល្អពេក បានម៉ាចប់ ហើយចង់ផ្តាំទៅអ្នកសារពត៌មានថា មុននឹងចុះសូមមកសួរនាងខ្ញុំឲ្យច្បាស់សិន កុំចេះតែចុះតាមគ្នាចឹង ហើយបញ្ជាក់ មិនមែន លោក ឈុន សុវណ្ណភក្តី លែងនាងខ្ញុំទេ នាងខ្ញុំអ្នកប្តឹងសុំលែង ហាសហា.... បើសិនជាជឿថា ខ្ញុំលែងដោយសារ អាចឺម មានតែមនុស្សវាល្ងង់ វាមិនមែនខ្ញុំសុខចិត្តដើរចេញឲ្យកូនខ្ញុំតូចៗទាំង២ អត់ឪហៅដោយសារ អាចឺម ត្រឹមតារាកំប្លែងនោះទេ សូមជួយស៊ែរផង បងប្អូន មិនដឹងថា តំណក់ឈាមប៉ុន្មាននាក់ផង និយាយធ្វើអី មិនមែនតំណក់ឈាម ១នាក់ទេ ២នាក់ ចា៎ លែងតាំងពីកូនប្រុសពៅខ្ញុំបាន៣ខែក្នុងពោះហ៊ បើមិនច្បាស់អាចមកសួរនាងខ្ញុំបាន បើដឹងមិនច្បាស់ លែងលះដាច់ស្រេចតាំងពីខែ១០ លុយអាហារកិច្ចសម្រាប់កូនក៏គ្មាន១រយខ្មែរ ហើយទើបមកផ្អើលអីអាលូវនឹង... សង្ស័យឲ្យលុយកាសែតចុះទៀតហើយ ហាសហា»៕






