Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ធាននគបាលខណ្ឌពោធិសែនជ័យ បានចុះទៅបង្ក្រាបក្រុមអ្នក ជល់មាន់នៅចំនុចក្រោយផ្សារកាណាសុីធីស្ថិតក្នុងភូមិ ចោមចៅសង្កាត់ចោមចៅ២ខណ្ឌ ពៅធិសែនជ័យ ហើយបានផ្ទុះអាវុធ ក៍បណ្តាលឲ្យប្រជាពលរដ្ឋម្នាក់ បានស្លាប់ស្លាប់ នៅថ្ងៃទី៥កេីតខែមាឃឆ្នាំរកានព្វសក័ ព.ស ២៥៦១ត្រូវនឹងថ្ងៃអាទិត្យទី២១ខែមករាឆ្នាំ២០១៨ វេលាម៉ោង ១១:១៥នាទី។

ជនរងគ្រោះខាលើមាន ឈ្មោះ សៀក រ៉ន ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្រុកកំណេីត ខេត្ត កំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅ បន្ទប់ ជួល ភូមិចោមចៅសង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជយ័ ។

បេីតាមប្រពន្ធជនរងគ្រោះឈ្មោះ ណុប ផានី បានឲ្យដឹងថា ជនរងគ្រោះបានមកពីហូបការហ្វេ ហេីយបានឡើងទៅបន្ទប់ជួលរបស់គាត់ ហេីយបានអឺតមេីលគេជល់មាន់ ពេលនោះស្របពេលដែលនគរបាលចុះបង្រាបអ្នកជល់ ក៏បានបាញ់ឡេីងទៅលេីជាច្រេីនគ្រាប់ ក៏បណ្ដាលអោយត្រូវជនរងគ្រោះ ចំបំពង់ខ្យល់មួយកន្លែង និងកដៃស្ដាំមួយកន្លែង បន្ទាប់ពីឃើញប្ដីត្រូវគ្រាប់ ប្រពន្ធជនរងគ្រោះបានហៅរថយន្ដពេទ្យ សម្ពពអង្គ ដឹកជនរងគ្រោះ ប៉ុន្តែបានប្រហែលជាប្រាំនាទី ជនរងគ្រោះក៏បានដាច់ខ្សល់ស្លាប់នៅក្នុងរថយន្ថតែម្ដង។

វីដេអូរៀបរាប់របស់ប្រពន្ធ

បច្ចុប្បន្ននេះ សពតំកល់នៅវត្តពោធិចិនតុងរង់ចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor