Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុទ្ធនាការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេបំផុតលើពិភពលោក ដែលមានប្រវែងរហូតដល់ទៅ១,០០០ម៉ែត្រ មានពណ៌ក្រហម និងលាយពណ៌សដ៏ស្រស់ស្អាត ដែលនឹងបើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ នៅទីតាំងវាលព្រះមេរុ រាជធានីភ្នំពេញ។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នា ត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមចំណែកបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេបំផុតលើពិភពលោកនេះ ខ្ញុំមានអារម្មណ៍ពុះកញ្ជ្រោលរីករាយណាស់ ទោះបីជាខ្ញុំមិនចេះត្បាញក្ដី តែខ្ញុំនឹងរៀនត្បាញឲ្យបាន ព្រោះនេះជាឱកាសដែលកូនខ្មែរត្រូវតែបំបែកកំណត់ត្រាថ្មី ហើយខ្ញុំជឿជាក់ថាខ្មែរធ្វើបាន»។

សូមបងប្អូនសាធារណជន ជាតិ និងអន្តរជាតិ ចូលរួមគាំទ្រនូវយុទ្ធនាការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេបំផុតលើពិភពលោកឲ្យកាន់តែទូលំទូលាយ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ និងអត្ដសញ្ញាណជាតិ ពិសេសគឺជំរុញឲ្យមានចូលរួមពីមហាជនគ្រួសារខ្មែរ ដើម្បីបំបែកនូវឯតទគ្គកម្មថ្មីមួយទៀត សម្រាប់កម្ពុជាទាំងអស់គ្នា។

គួរបញ្ជាក់ថា "Go Go Cambodia" គឺជាយុទ្ធនាការថ្នាក់ជាតិមួយ ដែលធ្វើឡើងក្នុងគោលបំណងលើកតម្កើងមោទនភាពជាតិខ្មែរនៅគ្រប់វិស័យទាំងអស់។ យុទ្ធនាការនេះ គឺកើតចេញពីឆន្ទៈកូនខ្មែរពិតៗ ក្នុងគោលដៅបង្កើតជាវេទិកាមួយ ដើម្បីឲ្យកូនខ្មែរគ្រប់រូបអាចបង្ហាញនូវមោទនភាពរបស់ខ្លួននៅថ្នាក់ជាតិ និងនៅសហគមន៍អន្តរជាតិផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor