
ព្រះសីហនុៈ សាកសពក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួន នៅវេលាម៉ោង៥ និង៣០នាទី ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចដីសម្បទានសង្គមកិច្ច ស្ថិតក្នុងក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ផាត សុខា អាយុ៧ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាអូរត្រជាក់ចិត្ត មានឪពុកឈ្មោះ ផាត សុភ័ណ្ឌ អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះ ហៀង ខន អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់។ ទាំង៣នាក់នេះ រង់នៅភូមិឃុំកើតហេតុ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ និងធ្វើកោសល្យវិច្ច័យ ហើយប្រាប់ថា ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសារចង.កធ្វើអត្តឃាតពិតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីផ្សេងឡើយ។ ក្រោយពិនិត្យរួច សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
