Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ យុវជនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងរថយន្ត​ក្រុមហ៊ុនស្រាបៀរអង្គរ​  បង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃព្រហស្បត៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិ មនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាម​ឈ្មោះ ឃឹម សុវណ្ណ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ បើកបររថយន្តក្រុមហ៊ុនស្រាបៀរអង្គរ មានទីលំនៅភូមិសាលាគំរូ ឃុំព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា យុវជនដែលដេកស្លាប់នេះ ឈ្មោះ ជួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិជ្រោយស្រឡៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយរថយន្តដែលយុវជននេះដេកស្លាប់ គឺជារថយន្តក្រុមហ៊ុន​ស្រាបៀរអង្គរ ពាក់ស្លាកលេខ ភ្នំពេញ ៣C-២១៧៥។

មូលហេតុនៃការស្លាប់នេះ គេ​មិនទាន់ដឹងនៅឡើយទេ រង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច្ច័យសិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor