Sponsor
រិទ្ធី

អនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ តែងតាំងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា (កូនប្រសារសម្តេច ហ៊ុន សែន) ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ 

អនុក្រឹត្យសម្រេច

មាត្រា១៖ ត្រូវបានតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អត្តលេខ ០១២៧៨ ពីប្រធាននាយកដ្ឋាន   កណ្តាលសន្តិសុខ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

មាត្រា២៖ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្រ្តីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួន ដែលបានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor