Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាប់ពីលោកសាពូន មីដាដាបានបង្ហោះសារបញ្ជាក់ថាប៉ុន្មានថ្ងៃខាងមុខទៀតលោកនឹងបានធ្វើជាឪពុកកូនទី ២ របស់លោករួចជាមួយអត្ថន័យបញ្ជាក់ក្តីស្រលាញ់ចំពោះលោកជូនទៅប្រពន្ធជាទីស្រលាញ់ថា៖ “ស្រ្តីមានផ្ទៃពោះគឺមហាសែនលំបាកក្រៃ ដេក ដើរ ឈរ អង្គុយ គឺប្រៀបបាននឹងដាក់ខ្អមទឹកពេញនៅនិងពោះអ៉ីចឹង ហ៉ឺ!!!! អាណិតអូនណាស់ ទ្រាំបន្តិចណាអូន សល់តែ9ថ្ងៃទៀតទេ អាមីដូចដូចកូនប្រុសពូជយើង នឹងចេញមកឃើញពិភពលោកដ៏ស្រស់ស្អាតនេះហើយ ….”។

រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖

ហើយនៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨ នេះអ្នកនាង សឿ សុធារ៉ា ក៏បានសំរាលកូនទី ២ ជូនលោកសាពូន មីដាដានៅវេលាម៉ោង ៣ និង ៥៨ នាទីពេលព្រឹកថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨ ដែលលោកបានដាក់ឈ្មោះថា សាពូន ដារ៉ាបុរស។ អត្ថន័យទាំងស្រុងដែលលោកបានបង្ហោះចូលគណនីផ្ទាល់ខ្លួនរបស់លោកថា៖

“ថ្ងៃ សីល ១៥ កើត ខែបុស្ស ពេញបរមី ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ0១ មករា ឆ្នាំ ២០១៨ វេលាម៉ោង ៣.៥៨ នាទីព្រឹក កូនប្រុសពុក សាពូន ដារ៉ាបុរស បានកើតមកហើយ លើទឹកដីសុវណ្ណភូមិ ដ៏ស្រស់ស្អាតនេះ ឪពុកឲ្យពរកូន ក្លាយជាមនុស្សសែនរឹងមាំ ដែលប្រកាន់ភ្ជាប់នូវសុចរិតភាពជានិច្ច និងមានជ័យជោគ ក្នុងឆាកជីវិត ….”៕

តោះកុំចាំយូរទៅមើលរូបភាពរបស់កូនប្រុសលោកទាំងអស់គ្នា៖

រូបភាព៖រូបភាព៖

រូបភាព៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor