Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យទី ២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១១:១៥នាទី កម្លាំងអន្តរាគមន៍នៃអធិការដ្ធាននគបាលខណ្ឌពោធិសែនជ័យ បានចុះទៅបង្ក្រាបក្រុមអ្នក ជល់មាន់នៅចំនុចក្រោយផ្សារកាណាសុីធីស្ថិតក្នុងភូមិ ចោមចៅសង្កាត់ចោមចៅ២ខណ្ឌ ពៅធិសែនជ័យ ហើយបានផ្ទុះអាវុធ ក៍បណ្តាលឲ្យប្រជាពលរដ្ឋម្នាក់បានស្លាប់ស្លាប់ យ៉ាងអាណោចអធមជាទីបំផុត។

ក្រោយមកក៍បាននាំខ្លួនមន្រ្តីនគរបាល២រូប ដែលប្រើប្រាស់អាវុធ ក្នុងកិច្ចប្រតិបត្តិការល្បែងស៊ីសងនេះ ឡើងមកកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំំពេញ ព្រមទាំងដកហូតអាវុធ ចំនួន២ដើម ដើម្បីធ្វើកោសល្យវិច្ច័យ ទៅលើសំបកគ្រាប់ ដែលយកពីកន្លែងបង្រ្កាប និងក្បាលគ្រាប់ដែលវះយកចេញពីសាកសព ដើម្បីធ្វើកោសល្យវិច្ច័យ ថាតើអាវុធមួយណា ដែលបង្កហេតុ ឲ្យប្រជាពលរដ្ឋ រងគ្រោះស្លាប់។

ជាមួយគ្នានោះដែរ អគ្គស្នងការរងនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ និង ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅមុននេះបន្តិចថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសចាត់វិធានការចំនួន២ ចំពោះមុខច្បាប់ជុំវិញករណីខាងលើនេះ ៕

ពាណិជ្ជកម្ម

វីដេអូរៀបរាប់របស់ប្រពន្ធ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor