Sponsor
រិទ្ធី

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លៃងក្នុងកិច្ចប្រជុំតុមូល ស្តីពីដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ ថាការប្រកាស​របស់​លោក សម រង្ស៊ី អតីតប្រធានគណ​បក្ស​សង្គ្រោះ​ជាតិ​ឱ្យមាន​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នោះ​ជា​អំពើ​ខុសច្បាប់​ ដែល​នេះ​ជា​ផែនការ​រំលោភ​អំណាច​ពី​រាជរដ្ឋាភិបាល​ស្របច្បាប់​។ 

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថាចលនាសង្រ្គោះជាតិមានតែ ចលនា២ ធ្នូ ឆ្នាំ១៩៧៨ និង៧ មករា ទេ ដែលបានចារក្នុងប្រវត្តិសាស្រ្ត មិនអាចមានជាលើកទី២ឡើយ។ លើសពីនេះ​ ចលនា​សង្គ្រោះ​ជាតិ ក្រោយ ៧ មករា​ បាន​មាន​កំណើន​ការ​អភិវឌ្ឍ​ទាំង​សេដ្ឋកិច្ច សង្គមជាតិ ​និង​ការរស់នៅ​សុខុម ដម ​របស់​ប្រជាពលរដ្ឋ​។ 

លើសពីនេះ លោក សុខទូច ថាប្រទេសជិតខាងយើង (ឡាវ វៀតណាម ថៃ) គេមិនអនុញ្ញាតឱ្យមាន​ការរៀបចំ​ផែនការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ដូច​ការប្រកាស​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​ ព្រោះនេះ ​ជាការ​រំលោភសិទ្ធិ​របស់​ប្រទេស​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ប្រទេស​កម្ពុជា​បាន​ចែង​ច្បាប់​យ៉ាង​ជាក់លាក់ ប្រសិន​គណបក្ស​ណាមួយ​មិន​ពេញចិត្តឬ​មាន​ការតវ៉ា​ គឺ​ត្រូវ​ចូល​មក​តទល់​នៅក្នុង​ប្រទេស​កម្ពុជា​ ឬ​នៅ​ក្នុង​អាស​:នៃ​រដ្ឋសភា ឬ​តុលាការ​ ​ដោយ​មិនមែន​ចេះតែ​លើកឡើង​ដោយ​ខុស​ពី​ការពិត​នោះទេ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor