Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ ​ឃាតក​ស្រីដៃឆោចាក់​សម្លាប់​ថៅកែ​ហាង​ម៉ាស្សា ​និង​ជា​អ្នក​សារព័ត៌មាន​សំឡេង​ប្រជាជន ​នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៨​ នេះ​ ត្រូវបានកម្លាំង​នគរបាល​ស្រុក​អង្គស្នូល​ បញ្ជូន​មក​អយ្យការ​អមសាលាដំបូង​ខេត្ត​កណ្ដាល​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។

បើតាម​មន្ត្រី​តុលាការ​ បានថ្លែង​​ថា​ ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​ពី​សំណាក់​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​។

​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​ដ៏​សាហាវ​ព្រៃផ្សៃ​នេះ​ ត្រូវ​បាន​ស្ត្រី​សង្ស័យ​ អះអាងថា​ ដោយសារ​មាន​មេធាវី​មួយ​រូប​ឈ្មោះ​ សូ​ តារា​ ត្រូវ​ការ​ប្រាក់​ចំនួន​២៥០០ដុល្លារ​អាមេរិក​ ដើម្បី​រត់​ការ​ដោះលែង​ប្តី (ស្រ្តីឃាតក) ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស​ ឱ្យ​មាន​សេរីភាព​ឡើងវិញ​។

សូម​ជម្រាប​ថា​ ត្រឹម​រយៈពេល​៥ថ្ងៃ ក្នុងយុទ្ធនាការបង្ក្រាបឃាតក​ចាក់សម្លាប់​ថៅកែ​ហាង​ម៉ាស្សា​ និង​ជា​អ្នក​សារព័ត៌មាន​សំឡេង​ប្រជាជន​​ កម្លាំងនគរបាលព្រហ្មទណ្ឌ​កម្រិត​ធ្ងន់សហការជាមួយនគរបាល​ស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បាននាំឃាតកចាក់សម្លាប់ជនរងគ្រោះ​ជាច្រើនកាំបិត ទៅធ្វើត្រាប់ និងនាំទៅដកហូតវត្ថុតាង ដែលឃាតក​យកទៅលក់ដូរយកប្រាក់។

បន្ទាប់ពីឲ្យ​ឃាតកធ្វើត្រាប់រួច ស្ត្រី​សង្ស័យ​ សារភាព​ថា​ មុននឹង​សម្រេចចិត្តចាក់សម្លាប់ជនរងគ្រោះ គឺដោយសារខ្លួនចង់បានលុយចំនួន២៥០០ដុល្លារ ឱ្យ​លោកមេធាវីឈ្មោះ សូ​ តារា​ ដើម្បីធានាឱ្យ​រត់ការ​ប្តី ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ឱ្យ​មាន​សេរីភាព​ឡើងវិញ​។

ឃាតកបានបន្ថែមទៀតថា ប្តីរបស់នាងឈ្មោះ សាត  ប៊ុន​ចាន់ ដែលសមត្ថកិច្ចចាប់នៅស្ពានព្រែកព្នៅ។​ ស្ត្រីជាឃាតក​ឈ្មោះ​ ផេង​  ណាត​ អាយុ៣២​ឆ្នាំ​ ស្នាក់នៅផ្ទះជួលក្នុងភូមិ​ ព្រៃបឹង​ សង្កាត់កន្ទោក​ ពោធិ៍សែនជ័យ។​ ចំណែកជន​រង​គ្រោះ​ ត្រូវ​​ស្រី​ស្នេហ៍​(ឃាតក)ចាក់​ប្រហារ​ចំនួន​១៧​កាំបិត នៅក្នុងបន្ទប់ផ្ទះសំណាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor