
ភ្នំពេញ៖ វេលាម៉ោង០៧ យប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨នេះ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ ដែលបង្កឡើងដោយរថយន្ត កុងតឺន័រ បានផ្ដាច់ជីវិតមនុស្ស ៣នាក់ ជាស្វាមី-ភរិយា និងឪពុក ខណៈកូនប្រុសតូចម្នាក់បានរងរបួសធ្ងន់ផងដែរ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ជិតវត្តស្លែង នៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្តបង្កហេតុជារថយន្តកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3A-9057 រីឯអ្នកបើកបរ បានរត់គេចខ្លួនភ្លាមៗ ក្រោយពេលកើតហេតុ។

ជនរងគ្រោះទាំង៣នាក់ មានលំនៅឋានក្នុងភូមិអន្លង់ឫស្សី ឃុំដើមឫស្សី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះធ្វើដំណើរពីភ្នំពេញទៅផ្ទះវិញ ក្រោយបើកថ្នាំឲ្យឪពុករួចនៅរាជធានីភ្នំពេញ៕






