Sponsor
រិទ្ធី

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចេញសេចក្ដីជូនដំណឹង​​នៅ​ថ្ងៃ​ទី២១ ខែមករា ឆ្នាំ២០១៨​ ថា​គណៈ​កម្មា​ធិការ​នាយកនៃសមាគមនេះ បានសម្រេចតែង​តាំង​លោក រុង ឈុន ជាទីប្រឹក្សាសមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ។

យោងតាម​សេចក្ដីជូនដំណឹងនេះ ក្រៅពីតួនាទីជាទីប្រឹក្សា លោក រ៉ុង ឈុន ក៏នឹងទទួលបន្ទុកកិច្ចការទំនាក់​ទំនងជាតិ និង​អន្តរជាតិ ជួយរៀបចំផែនការ និង​យុទ្ធសាស្រ្តសមាគម និង​ជួយផ្ដល់បទសម្ភាសឲ្យអ្នកសារ​ព័ត៌មានអំពីការងារសមាគម និង​សង្គមផងដែរ។ 

លោក រ៉ុង ឈុន គឺ​ជា​អតីតសមាជិក គ.ជ.ប.មកពីកូតាគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកបាន​លាលែងចេញ​ពី​តួនា​ទី​នៅ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពីថ្ងៃទី១៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ។

លោក រ៉ុង ឈុន ធ្លាប់ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជា មុននឹងលោកត្រូវបានគណបក្សសង្រ្គោះជាតិ សម្រចជ្រើសរើសឲ្យធ្វើជាសមាជិក គ.ជ.ប. ក្រោយមានការសម្របសម្រួលផ្នែកនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅឆ្នាំ២០១៤។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor