Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បច្ចុប្បន្ននេះពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ជាង១លាននាក់ ស្មើជាង៤០% គ្មានលិខិតបទដ្ឋានគតិយុត្តិត្រឹមត្រូវនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ជូនសម្រួលដល់ពួកគាត់។ នេះបើតាមឲ្យដឹងពីលោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

លោកព្រុំ សុខា បានលើកឡើងនាព្រឹកថ្ងៃទី២២ ខែមករា ក្នុងសន្តិបាតស្តីពីការបូកសរុបលទ្ធផលការងារអត្តសញ្ញាណកម្ម ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងលើកទិសដៅ បានបន្តថា ពលករខ្មែរ ប្រមាណជាង១លាននាក់ ស្មើនឹងជាង៤០% បានពុំមានលិខិតបទដ្ឋានគតិយុត្តិស្របច្បាប់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅពីក្រោយពួកគេ ហើយខិតខំធ្វើយ៉ាងណាឲ្យពួកគេទទួលបានភាពស្របច្បាប់។

បើតាមរបាយការណ៍ ស្តីពីការបូកសរុបលទ្ធផលការងារអត្តសញ្ញាណកម្ម ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងលើកទិសដៅបន្ត ចាប់ពីឆ្នាំ២០១៤-២០១៧ និងលើកទិសដីបន្តបានឲ្យដឹងថា ការងារអត្រានុកូលដ្ឋាន បានសម្រេចចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋបាន ៖ ចុះបញ្ជីកំណើតបានចំនួន ៦១១.៣៧៩នាក់ បូកយោង ១.៨៩៤.៩២៤នាក់ ។ ចុះបញ្ជីបញ្ជាក់កំណើតបានចំនួន១.២៣៦.៥៨២នាក់ បូកយោង១៣.៤៨៦.៧៤៥នាក់។ ចុះបញ្ជីអាពាហ៍ពិពាហ៍ពលរដ្ឋខ្មែរ ជាមួយជនបរទេស បានចំនួន ៥.២៦៩គូ៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor