Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា សូមកូនក្មួយចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ឲ្យ​បានត្រឹមត្រូវល្អ។ បើបើកបរខុសច្បាប់ហើយ នគរបាលចរាចរណ៍ហៅឈប់ គឺសូមឈប់ ហើយមិនត្រូវទូរស័ព្ទសុំអន្តរាគមន៍ពីនរណាម្នាក់ទេ ទោះបីគេនោះជាផ្កាយ ឬលោកខែ ក៏មិនអាចជួយបានដែរ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ទួលសង្កែ រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា បងប្អូនជនរួមជាតិដឹងច្បាស់ណាស់ថា “វិមានឯករាជ្យ” គឺជាបូជនីយដ្ឋានប្រវត្តិសាស្រ្តខ្មែរ ដែលមានទាំង ព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី និងគណប្រតិភូអន្តរជាតិតូចធំយាង នឹងអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធ។ ទីនេះ ក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនផងដែរ។

សម្ដេចបន្តទៀថា “គួរឲ្យ​សោកស្តាយ ដែលមានបងប្អូនកូនក្មួយអ្នកធ្វើដំណើរមួយចំនួន បានជិះបញ្ច្រាសទិសចរាចរណ៍។ សូមកុំឲ្យ​ទម្លាប់អាក្រក់បែបនេះបន្តកើតមានឡើងតទៅទៀត។ គ្រប់ៗគ្នាត្រូវតែគោរពច្បាប់”

ជាមួយគ្នានោះ សម្ដេចក៏ក្រើនរំឭក ដល់ក្រសួងសាធារណៈការ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវតែត្រួតពិនិត្យ និងដាក់ស្លាកសញ្ញាចរចរណ៍ហាមបត់បញ្ច្រាសទិសឲ្យ​បានត្រឹមត្រូវ និងជាបន្ទាន់។

សម្ដេចតេជោ ទាំងអស់គ្នាត្រូវរួមគ្នាជំរុញការអនុវត្តន៍ច្បាប់ចរាចរណ៍ឲ្យ​មានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor