Sponsor
រិទ្ធី

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើដំណើរទស្សនកិច្ចទៅប្រទេសឥណ្ឌា កាលពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមករា ឆ្នំា ២០១៨។ ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជាបានខ្ចីលុយឥណ្ឌាចំនួន២ ០លានដុល្លារអាមេរិក។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះផ្សាយនៅថ្ងៃទី២៧ ខែមករានេះ បញ្ជាក់ថាឥណ្ឌាបានផ្តល់ឥណទានសម្បទានចំនួន២០លានដុល្លារនេះ ដើម្បីឲ្យកម្ពុជា សាងសង់ខ្សែបញ្ជូនអគ្គិសនី។

ក្រៅពីនេះ ឥណ្ឌា-កម្ពុជា បាននំាឲ្យភាគីទំាងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន គឺអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការទប់ស្កាត់ការជួញដូរមនុស្ស សន្តិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ទៅលើបញ្ហាព្រហ្មទណ្ឌ កម្មវិធីផ្លាស់ប្តូរវប្បធម៌និង កិច្ចព្រមព្រៀងឥណទានសម្បទាន៣៦,៩២លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់។ ជាងនេះទៅទៀត នាយករដ្ឋមន្រ្តីឥណ្ឌាសន្យាថានឹងជួយកម្ពុជាផ្នែកកម្មវិធីប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធ វិស័យកសិកម្មដែលស្តីពីគុណភាពដីនិងបង្កើតទីផ្សារកសិកម្មអេឡិចត្រូនិចជាតិ។ឥណ្ឌាក៏នឹងជួយមជ្ឈមណ្ឌលវិស័យព័ត៌មានវិទ្យានិងសេវាកម្មទ្រទ្រង់វិស័យព័ត៌មានវិទ្យា។ រដ្ឋាភិបាលឥណ្ឌាបង្ហាញឆន្ទៈក្នុងការផ្តល់កម្ចីបន្ថែមទៀតសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាលជាដើម។

សម្តេច ហ៊ុន សែន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកមិញនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor