ភ្នំពេញ ថ្ងៃទី ២៨ មករា ឆ្នាំ ២០១៨ នេះ អ្នកវិភាគវ័យក្មេងដែលជាមនុស្សលេចធ្លោក្នុងសង្គមខាងនយោបាយ គឺលោក សុខសុវណ្ណវឌ្ឍនាសារពង្ស បានប្រកាសជាចំហរ ថា
សូមជួយ Share ចែករំលែកការជូនដំណឹងនេះដោយអនុគ្រោះ ព្រោះនេះជាបញ្ហាជាតិយេីងទាំងអស់គ្នា
ដោយយោងតាមការសម្រេចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការផ្ដល់ប័ណ្ណលឿងទៅជនអន្តោប្រវេសន៍វៀតណាម អោយបន្តបានរស់នៅលេីអធិបតេយ្យភាពទឹកដីកម្ពុជា ដែលជាប្ដូរពីការខុសច្បាប់ទៅជាស្របច្បាប់ ហេីយផ្ទុយពីបំណងរបស់ពលរដ្ឋខ្មែរជាម្ចាស់មាតុភូមិទាំងមូល ។
ខ្ញុំបាទ សុខសុវណ្ណវឌ្ឍនា សារពង្ស «William» រួមទាំងបងប្អូនពលរដ្ឋជាច្រេីននឹងរងចាំមេីល១សប្ដាហ៍ទៀតដេីម្បីជាក្ដីសង្ឃឹមចុងក្រោយ ថារដ្ឋាភិបាលនឹងមានកំណែទម្រង់បញ្ហានេះវិញ ដោយបណ្ដេញចេញជនអន្តោប្រវេសន៍ទាំងនោះតាមការអនុលោមរបស់ច្បាប់ជាតិជាធរមាន ។
ក្នុងករណីពុំមានការប្រែប្រួលដូចការសង្ឃឹមទុក ខ្ញុំបាទនឹងរៀបចំអំពាវនាវបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ធ្វេីការដាក់ញត្តិ ដោយយោងតាមច្បាប់កំពូលជាតិស្ដីពីសិទ្ធសេរីភាពក្នុងការបញ្ចេញមតិស្របតាមលទ្ធិប្រជាធិបតេយ្យ ដេីម្បីប្រឆាំងដាច់ខាត នូូវការផ្ដល់ភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍និគមវៀតណាម ទោះក្នុងតម្លៃបែបណាក៏ដោយ យេីងខ្ញុំជាពលរដ្ឋនឹងទាមទាអោយបាន ដេីម្បីធានានូវកិត្យានុភាពនៃកុលបុត្រខ្មែរជំនាន់ក្រោយនេះហេីយស្តានូវកិត្តិយសកម្ពុជាជំនាន់មុនក្នុងកាលដែលបាត់បង់ទឹកដីផងដែរ ខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងមិនបណ្ដោយអោយបញ្ហាជនអន្តោប្រវេសន៍នេះកាន់តែមានសិទ្ធធំឡេីងនៅលេីទឹកដីកំណេីតរបស់ពួកយេីងទៀតទេ ។
ជាពិសេសដោយយោងតាមមិត្តភាពការទូតរវាងប្រទេសនឹងប្រទេស យេីងខ្ញុំជាពលរដ្ឋខ្មែរសង្ឃឹមថាសាធារណរដ្ឋសង្គមនិយមវៀតណាមដែលជាមិត្តនឹងបញ្ឈប់មហិច្ចតាបញ្ជូលនូវនិគមរបស់ខ្លួនមករស់នៅប្រទេសកម្ពុជា បញ្ឈប់ការស្នេីសុំគ្រប់រូបភាពដេីម្បីអោយ កម្ពុជាការពារនិគមខុសច្បាប់របស់ខ្លួនតទៅទៀត ជាពិសេសគឺស្ម័គចិត្តទទួលយកនិគមវៀតណាមដែលរស់នៅខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាត្រឡប់ទៅវិញបន្ទាប់ពីកម្ពុជាកំណែរទំរងអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ដោយយោងតាមច្បាប់របស់កម្ពុជាបានកំណត់មក ៕
ថ្ងៃអាទិត្យ ១២កេីត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១
ភ្នំពេញ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨
សុខ សុវណ្ណ វឌ្ឍនា សារពង្ស
យ៉ាងណាមិញករណីនេះមិនទាន់ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងការតបវិញនៅឡេីយទេ។

