Sponsor
រិទ្ធី

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក្នុងសិក្ខាសាលាការងារ បច្ចេកទេសទូទាំងកងយោធពលខេមរភូមិន្ទរយៈពេល៥ឆ្នាំ និងលើកទិសដៅការងាររយៈពេល៥ឆ្នាំ២០១៨-២០២៣  សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា រថយន្តពាក់ស្លាកលេខរថយន្តខ.ម កន្លងមក មានការតតាំងគ្នារឿងបង់ពន្ធប្រចាំឆ្នាំចូលរដ្ឋ ហើយរថយន្តពាក់ស្លាកលេខមានកម្រិតកំណត់របស់គេ ហើយការពាក់ស្លាកលេខនេះ ក៏មានការអនុញ្ញាតពីរាជរដ្ឋាភិបាលដែរ។

សម្តេចបញ្ជាក់ថា មានអ្នកមកសុំលេខដោយមិនបានបង់ពន្ធ គឺអត់បានទេ ។ 

ចាប់ភ្លាមអារឿងអត់ពន្ធហ្នឹង កងរាជអាវុធហត្ថចាំឲ្យច្បាស់តែម្តង ឲ្យតែពាក់ស្លាក់លេខអត់ច្បាប់ មិនចាំបាច់និយាយគ្នាទេ។ ឲ្យតែខុសច្បាប់មិនថា ខ.ម ឬ នប ទេ ចាប់យក ទាំងអស់ហ្នឹង ដើម្បីតម្រង់ទិសតាមផ្លូវច្បាប់ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិ។

សម្តេច ថាអ្នកខ្លៈអត់មានតួនាទីអីនៅកងរាជអាវុធហត្ថទេ តែរថយន្តពាក់ស្លាកលេខ ខ.ម ។ 

កន្លងមក រឿងរថយន្តពាក់ស្លាកលេខ ខ.ម ឬ ន.ប ក្លែងក្លាយកើតឡើងយ៉ាងអនាធិបតេយ្យ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor