
ភ្នំពេញៈ ក្រុមសមាជិកសភាអតីតគណបក្សសង្ក្រោះជាតិ បានប្រកាសធ្វើវេទិការថ្នាក់ដឹកនាំគណបក្សខ្លួននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅក្នុងប្រទេសបារាំង។
ក្រុមសមាជិកសភា ដែលចូលរួមវេទិការថ្នាក់ដឹកនាំគណបក្សនៅប្រទេសបារំាង រួមមាន៖ កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា លោក យ៉ែម បុញ្ញឬទ្ធិ លោក ឡុង ប៊ុត្តា លោក ម៉ែន សុថាវរិន្ទ្រ លោក លិម គឹមយ៉ា លោក ទូត ឃឿត និង លិមប៊ុន ស៊ីដារ៉េត។
យ៉ាងណាការប្រកាសធ្វើវេទិការនេះ ខណៈលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសធ្វើវិទិការមួយនាថ្ងៃទី១៤ មករា ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក ជាមួយលោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ និយាយពីស្ថានការណ៍ នយោបាយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ៕
