Sponsor
រិទ្ធី

លោក អ៊េង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងហ្វេសប៊ុកថា៖ គេចេះតែភ័យបារម្ភ ខ្លាចថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបែកគ្នា។ តែចំពោះ លោកមិនបារម្ភឡើយ ព្រោះក្រុមមនុស្សដែលឈ្លោះគ្នាឈានដល់ចែកផ្លូវគ្នា គឺដោយសារការដណ្តើមផលប្រយោជន៍ ដូចជា ទ្រព្យសម្បត្តិ មុខតំណែង តួនាទី ។ល។ តែឥឡូវនេះ មុខតំណែង តួនាទី ដែលមន្ត្រីគណបក្សសង្គ្រោះជាតិទទួលបានពីប្រជាពលរដ្ឋត្រូវគេប្លន់អស់ហើយៗគណបក្សទៀតសោតក៏គេលុបចេញពីបញ្ជីក្រសួងមហាផ្ទៃដែរ ។ ដូច្នេះ គ្មានមុខតំណែងអីដែលត្រូវយកមកបែងចែក នាំឲ្យឈ្លោះដណ្តើមគ្នាហើយឈានទៅរកការបែកផ្លូវគ្នានោះទេ។

សហស្ថាបនិកចលនាសង្គ្រោះជាតិរូបនេះបន្ថែមថា៖ ការណ៍ដែលមន្ត្រីបក្សមួយចំនួនតូចដែលមិនទាន់មានភាពចាស់ទុំនយោបាយឈ្លោះគ្នាតាមបណ្តាញសង្គម គឺដោយសារតែដណ្តើមគ្នាចង់ជួយឲ្យគណបក្សដំណើរការឡើងវិញ។

គួររំលឹកថា ថ្មីៗនេះ លោក សម រង្ស៊ី លោក អ៊េង ឆៃអ៊ាង និងមន្ត្រីជាន់ខ្ពស់ដែលស្និទ្ធនឹងលោក សម រង្ស៊ី បានប្រកាសបង្កើតចលនាសង្គ្រោះជាតិ ប៉ុន្តែការបង្កើតចលនានេះ រងការសង្ស័យពីសំណាក់មន្ត្រីស្និទ្ធនឹងលោក កឹម សុខា ថាចលនានេះ អាចក្លាយជាគណបក្សថ្មីមួយ មកជំនួសគណបក្សសង្គ្រោះជាតិ។ រហូតមកដល់ពេលនេះ មិនទាន់ដឹងថា តើចលនានេះដំណើរការយ៉ាងណាទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor