
ភ្នំពេញៈ សិប្បកម្មផលិតស្ករត្នោតកែច្នៃពីរទីតាំង ត្រូវសមត្ថកិច្ចចម្រុះ រួមមានមន្រ្តីកាំកុងត្រូល នគរបាលសេដ្ឋកិច្ច អាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាប កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ២១៥ និងផ្ទះលេខ២១៩ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយការចុះពិនិត្យ សមត្ថកិច្ចបាននាំម្ចាស់សិប្បកម្មផលិតស្ករត្នោត ទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំ និងនាំយកទាំងវត្ថុតាងជាច្រើន រួមមាន ស្ករត្នោត, ស្ករស, ម្សៅស និងវត្ថុផ្សេងទៀត ដែលអាចបន្លែងទៅជាស្ករត្នោត ដើម្បីធ្វើតេស្តរកមើល សារធាតុគីមី ដែលធ្វើប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដែររឺអត់៕











