Sponsor
រិទ្ធី

នៅថ្ងៃនេះ លោក សម រង្ស៊ី បានសរសេរក្នុងបណ្តាញហ្វេសប៊ុកថា៖ ការប្រកាសការបង្កើតចលនាសង្គ្រោះជាតិ ចាប់ផ្តើមធ្វើឲ្យគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ស្លន់ស្លោ ដោយសារតែចំណុចខ្សោយរបស់ពួកគេ គឺពួកគេត្រូវប្រជា  រាស្ត្រស្អប់ ហើយពួកគេត្រូវតែប្រើអំពើហិង្សា មកលើគណបក្សប្រឆាំងតាមបែបបទប្រជាធិបតេយ្យ។ ពួកគេដឹកនាំរដ្ឋតាមក្បួនភេរវករ ហើយពួកគេបែរទៅជាចោទប្រកាន់ អ្នកតវ៉ាដោយសន្តិវិធី ថាជាភេរវករទៅវិញ។ 

គណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ មិនមែនត្រឹមតែជាអង្គការអហិង្សាទេ តែជាអង្គការដែលប្រឆាំងហិង្សា ពីព្រោះយើងអំពាវនាវឲ្យខ្មែរគ្រប់រូប ទាំងអ្នកតវ៉ា ទាំងកងកម្លាំងប្រដាប់អាវុធ សូមដាច់ខាតកុំប្រើអំពើហិង្សា តាមរូបភាពណាក៏ដោយ។ 

បើមានអំពើហិង្សាណាមួយកើតឡើង វាអាចកើតចេញមកតែពីដៃជើង និងអ្នកបង្ករឿង ក្រោមបញ្ជាលោក ហ៊ុន សែន ដូចយើងបានឃើញក្នុងពេលថ្មីៗកន្លងទៅនេះ ៖ គេបង្កឲ្យមានអំពើហិង្សា ដើម្បីទម្លាក់កំហុសមកលើ សកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នកតវ៉ាដទៃទៀត ហើយគេយកការចោទប្រកាន់នេះធ្វើជាលេស ដោយប្រើតុលាការអាយ៉ងរបស់គេ ដើម្បីបង្ក្រាបគណបក្សប្រឆាំង និងសង្គមស៊ីវិល។ 

លោក កឹម សុខា បានប្រកាសមិនគាំទ្រនិងចូលរួមជាមួយចលនាសង្រ្គោះជាតិនេះទេ។

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor