
រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងប្រទេសថៃ បន្ទាប់ពីសពរបស់ព្រះសង្ឃមួយអង្គ បានប្រែប្រួលទៅជាមានស្នាមញញឹមនៅលើផ្ទៃមុខ ក្រោយពីសុគតអស់រយៈពេល ២ ខែ ក្នុងព្រះជន្ម ៩០ វស្សាកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារជំងឺ និងបានសុគតនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងបាងកក ប្រទេសថៃ។
ព្រះសង្ឃខាងលើមានព្រះនាម Luang Phor Pian មានដើមកំណើតមកពីប្រទេសកម្ពុជា ហើយបានចំណាយពេលស្ទើរតែមួយជីវិតរបស់ព្រះអង្គជាមួយព្រះពុទ្ធសាសនា ក៏ក្លាយជាសង្ឃមានភាពល្បីល្បាញម្នាក់នៅក្នុងខេត្ត Lopburi ភាគកណ្តាលនៃប្រទេសថៃ ដែលជាកន្លែងដែលសព្វរបស់ព្រះអង្គ ត្រូវបានគេយកត្រលប់មកតម្កល់ទុកបន្ទាប់ពីបានសុគត។

រហូតជិតដល់ថ្ងៃគំរប់ ១០០ ថ្ងៃ ពុទ្ធបរិស័ទ្ធដែលធ្លាប់ដើរតាមបំរើព្រះអង្គ បាននាំគ្នាយកសពរបស់ព្រះអង្គចេញពីមឈូស ដើម្បីថ្វាយទឹកលាងសំអាតសព ស្រាប់តែពួកគេភ្ញាក់ផ្អើលជាខ្លាំង ព្រោះសពព្រះអង្គនៅមានសភាពស្រស់ ទោះបីជាសុគតអស់រយៈពេលពីរខែហើយក្តី ឯផ្ទៃមុខសពព្រះអង្គស្រាប់តែប្រែប្រួលទៅជាមានស្នាមញញឺមទៀតផង។

ជាហេតុធ្វើឲ្យ ពុទ្ធបរិស័ទ្ធបាននាំគ្នាថតរូបរូបសពរបស់ព្រះអង្គ និងនាំគ្នាចែកចាយនៅក្នុងបណ្តញសង្គម ហើយក៏បានទទួលការចាប់អារម្មណ៍ជាខ្លាំង។ ក្នុងនោះផងដែរ ពុទ្ធបរិស័ទ្ធជាច្រើននៅតែបន្តគោរពវិញ្ញានក័ណ្ឌ និងធ្វើការសូត្រធម៌ និងឧទ្ទិសកុលស ជូនព្រះអង្ឃ Luang Phor Pian រហូតដល់ថ្ងៃបុណញយគំរប់ខួប ១០០ ថ្ងៃ ដែលធ្វើឡើងនៅថ្ងៃខាងមុខនេះ៕


