Sponsor
រិទ្ធី

យោងតាមលិខិតលេខ១៣១៩សជណ.ផក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្តីពីការស្នើសុំគោលការណ៍អនុញ្ញាតបង្កើតក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអីលធីឌី (Cambodia Airport Investment Co., Ltd.) ជាក្រុមហ៊ុនភាពជាដៃគូវិនិយោគរវាងវិស័យសាធារណៈ និងឯកជន។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F នឹងសាងសង់នៅលើទីតាំងស្ថិតនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លើទំហំដីចំនួន ២ ៦០០ ហិចតា។ ចំណែកឯទុនសរុបចំនួន ១ ៥០០ លានដុល្លារអាមេរិក ក្នុងនោះបានមកពី៖

-    កម្ចីពីធនាគារបរទេស ១ ១០០ លានដុល្លារអាមេរិក

-    កម្ចីពីភាគទុន OCIC ២៨០ លានដុល្លារអាមេរិក

-    ដើមទុនចុះបញ្ជី ១២០ លានដុល្លារអាមេរិក 

ក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ មាន៩០% និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិបាលកម្ពុជាមាន ១០%។
កាលពីថ្ងៃម្សិលមិញ ក្នុងជំនួយទ្វេរភាគីកម្ពុជា-ចិន លោកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទៅការវិនិយោគនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor