
នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨ នេះ បន្ទាប់ពីកូនប្រុសដ៏ស្រស់សង្ហាទាំង៣របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានក្លាយជាតារាចម្រៀងថ្មីផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស មិនយូរប៉ុន្មាន ប្រហែលជាមួយម៉ោងមុននេះ បន្តិចផលិតកម្មក៏បានបញ្ចេញនូវ Mv បទដំបូង ដែលមានចំណងជើង “កែវភ្នែក” ដែលជាការបកស្រាយរួមគ្នាបកស្រាយពីកូនប្រុសដ៏ស្រស់សង្ហាទាំង៣ មាន សុវត្ថិ មុនីវណ្ណ – សុវត្ថិ មុនីនាគ – សុវត្ថិ សិរីវុឌ្ឍ។


“កែវភ្នែក” ជាបទចម្រៀងទាំងមូលបានរៀបរាប់ និងផ្តិតយកទិដ្ឋភាពទីកន្លែងកម្សាន្តសំខាន់ៗដ៍ស្រស់ស្អាតនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺទឹកដមសម្លេងរបស់អ្នកទាំង៣ ពិតជាមានភាពទាក់ទាញ និងធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង។
កុំបង្អង់ពេលយូរទស្សនា នាវីដេអូនៅខាងក្រោមនេះ៖