នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១៨ នេះលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ដាក់ចម្ងល់ទៅអ្នករៀបចំកម្មវិធីរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរីថា៖ ខ្ញុំឆ្ងល់....
១. ហេតុអ្វីអក្សខ្មែរនៅក្រោមអក្សរវៀតណាម ខណ:ដែលពិធីធ្វើនៅក្នុងទឹកដីខ្មែរ?
២. ឈ្មោះស្រុុក អូយ៉ាដាវ បែរជាគេសរសេរអក្សរវៀតណាមថា ស្រុក អូយ៉ាឡាយ ទៅវិញ?
៣. តើនៅខេត្តព្រះសីហនុ មានសមុទ្រចិន ពីពេលណាមក?
៤. តើមន្ត្រីពាក់ព័ន្ធ និងរដ្ឋអំណាចខ្មែរកំពុងធ្វើអី? រឿងបរទេសចង់បានឈ្មោះ ឬ ចង់ដើរខ្សែលើខ្មែរ វាជារឿងធម្មតា ប៉ុន្តែរឿងរដ្ឋអំណាចខ្មែរយល់ព្រមឱ្យគេធ្វើអីបានតាមចិត្តអញ្ចឹង វាមិនមែនជារឿងធម្មតាទេ។
ក្នុងនាមជាពលរដ្ឋខ្មែរម្ចាស់ស្រុក យើងខ្ញុំត្រូវការចម្លើយនៃសំនួរខាងលើ។ បើតែយ៉ាងនេះ តើអំបូរខ្មែរ ដែលជាអតីតជាតិសាស្ត្រច្បងនៅក្នុងតំបន់នឹងក្លាយទៅជាស្អី? លោកក៏អំពាវនាវឱ្យចែករំលែកបន្តផង Share...


