Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ផ្លូវបេតុងលេខ៦៥៦ ប្រវែងជិត៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅភូមិតាងូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ កំពុងរងការខូចខាតស្ទើរតែទាំងស្រុង ខណៈពលរដ្ឋរស់នៅអមសងខាខ្លូវ ទទូចសុំឲ្យអាជ្ញាធររួសរាន់មកជួសជុលស្ថាបនាផង។

ពលរដ្ឋនៅម្ដុំផ្លូវតាងូវក្រោមបានរអ៊ូថា ដោយសារតែឡានធំៗ បើកឆ្លងកាត់ ខណៈដែលគេស្ថាបនាផ្លូវខាងមុខ ទើបបានជាធ្វើឲ្យ​ផ្លូវមុខផ្ទះពួកគាត់ខូចបែបនេះ។

ពួកគាត់ថា ផ្លូវនេះខូចនារដូវវស្សាកន្លងទៅថ្មីៗនេះ ដែលមានជង្ហុកធំៗ ហើយពេលខ្លះ ឃើញគេជិះម៉ូតូធ្លាក់ជង្ហុកដួលផ្លាប់ផ្ងាក៏មាន ខ្លះជិះប៉ះគ្នា ដោយសារគេចជង្ហុកផ្លូវ ដែលបញ្ហានេះ មើលទៅពិបាកខ្លាំងណាស់។

ពលរដ្ឋស្នើឲ្យ​អាជ្ញាធរខណ្ឌច្បារអំពៅ មេត្តារួសរាន់ស្ថាបនាផ្លូវនេះ ឲ្យ​បានស្អាតផង។

លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានឆ្លើយតបថា ផ្លូវនេះ អាជ្ញាធរខណ្ឌមិនមែនមិនយកចិត្តទុកដាក់នោះទេ ពោលគឺ បានបញ្ជូនសំណើទៅថ្នាក់លើ ដើម្បីមានគោលការណ៍អនុវត្តន៍ ។ លោកថា គម្រោងនឹងធ្វើនៅឆ្នាំ២០១៨នេះហើយ តែពុំទាន់ច្បាស់ថា ធ្វើនៅខែណានោះទេ។

លោកក៌ស្នើឲ្យ​ពលរដ្ឋមានការយោគយល់ និងមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរផងដែរ។

ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានឆ្លើយតបដែរថា គម្រោងទាំងអស់នេះ ខាងសាធារណការ បានសិក្សាអស់ហើយ នៅឡើយរង់ខាំតែថវិកាខាងក្រុងទម្លាក់ឲ្យ​ប៉ុណ្ណោះ។ លោកថា បានលុយពេលណា នឹងចុះទៅធ្វើឲ្យ​ពលរដ្ឋមិនខានឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor