Sponsor
រិទ្ធី

ស្ទឹងត្រែងៈ គ្រួសារក្រីក្រមួយបើក​គោយន្តដើរទិញអំពិលទុំពីអ្នកភូមិយកមកលក់នៅផ្សារ តែអកុសលអាក្រក់ បានក្រឡាប់ធ្លាក់ចូលប្រឡាយ បណ្តាលស្រ្តីម្នាក់រងរបួសធ្ងន់ ខណៈដែលគ្រូពេទ្យប្រាប់ថាសង្ឃឹមតិចតួចណាស់។

គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧៖៣៥នាទីព្រឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចលូរប្រឡាយមួយកន្លែងជិតសាលារៀនបាចុង ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។

បុរសជាប្តីឈ្មោះ ឡុច​ រី អាយុ២៦ឆ្នាំ ជាអ្នកបើកគោយន្ត បានរៀបរាប់ថា មុនពេលកើហេតុរូបគាត់និងប្រពន្ធបានបើកគោយន្តដឹកអំពិលទុំ ដែលគាត់បានទិញពីភូមិយកមកលក់នៅផ្សារ លុះ​មកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងបើកមកពីមុខក្នុងល្បឿនលឿនគួរសម ក៏វ៉ាក់អឺគ្នា ភ្លាមៗនោះគាត់ក៏បានកាច់ចង្កូតគោយន្តធ្វើឲ្យរអិលធ្លាក់ចូលក្នុងប្រឡាយទាំងកម្រោល បណ្តាលឲ្យ​ប្រពន្ធគាត់ធ្លាក់ពីលើរ៉ឺម៉កគោយន្តបោកក្បាលផ្ទុបទៅនឹងឃឿនស៊ីម៉ងប្រឡាយលូសន្លប់ស្តូកស្តឹង។ ចំណែកម៉ូតូ ក៏បានបន្ថែមល្បឿនរត់គេចខ្លួនបាត់។

ដោយឃើញសភាពមិនស្រួលបុរសជាប្តី សុំឲ្យ​អ្នករស់នៅក្បែរនោះជួយជូនគាត់និងប្រពន្ធយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។ ស្ត្រីរងគ្រោះខាងលើឈ្មោះ អុំ ភារិន​​ អាយុ២៨ឆ្នាំ​ អ្នកទាំង២នាក់ រស់នៅភូមិកំពុងប៉ាង​ ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

បច្ចុប្បន្នស្រ្តីរងគ្រោះកំពុងស្ថិតក្រោមការព្យាបាលរបស់លោកគ្រូពេទ្យបង្អែកខេត្តស្ទឹងត្រែងនៅឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor