
លោក គី ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់លោក ម៉ៅ មុនីវណ្ណ ដែលស្នើសុំចូលសួរសុខទុក្ខ លោក កឹម សុខា ដោយប្រាប់មូលហេតុថា សំណុំរឿងកំពុងស្ថិតនៅក្នុងតំណាក់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនានា ហេតុនេះការចូលជួប ឬសួរសុខទុក្ខ ឱ្យបានតែមេធាវី និងក្រុមគ្រួសារជនត្រូវចោទដែលមិនទាន់ទិននៅក្នុងរឿងតែប៉ុណ្ណោះ។
លិខិតបដិសេធបន្ថែមថា សម្រាប់អ្នកដទៃផ្សេងទៀត ការចូលជួបសួរសុខទុក្ខអាចអនុញ្ញាតឱ្យបានក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួនរួចរាល់សិន។
កាលនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានសរសេរខិលិតទៅលោក គី ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំចូលសួរសុខទុក្ខ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅមណ្ឌលកែប្រែទី៣ (ម៣) ត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨ ខាងមុខ វេលាម៉ោង ០៩:០០ ព្រឹក។
