
ត្បូងឃ្មុំៈ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានប្រកាសពីការតាមចាប់ខ្លួនចោរប្លន់ដ៏សង្ហារម្នាក់ តាមអំណាចដីកាតុលាការចំនួន៣ ហើយក៏នឹងប្រគល់រង្វាន់ជាទឹកប្រាក់ចំនួន២លានរៀល ដល់អ្នករាយការណ៍ព័ត៌មានអីការលក់ខ្លួនចោរប្លន់រូបនេះ ដើម្បីសមត្ថកិច្ចឈានទៅធ្វើការចាប់ខ្លួន។
ឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត បាន និងកំពុងស្វែងរកចាប់ខ្លួនឈ្មោះ ហ៊ន់ បូរ៉ា ហៅ ប៉ែល តាមអាជ្ញាដីកាចំនួន៣ករណី ពាក់ព័ន្ធនឹងបទប្លន់ ដូចខ្លឹមសារដីកាជូនជាប់ជាមួយនេះ។
សូមសាធារណជនមេត្តាជ្រាប និងសហការផ្តល់ព័ត៌មានពីកន្លែងលាក់ខ្លួនដល់នគរបាលខេត្តត្បូងឃ្មុំ (ទោះបីជននេះ នៅក្រៅភូមិសាស្រ្តខេត្តត្បូងឃ្មុំ ក៏ដោយ) ហើយបើព័ត៌មាននោះជាក់លាក់ ដែលយើងខ្ញុំឈានទៅចាប់ខ្លួនឈ្មោះ ហ៊ន់ បូរា ហៅ ប៉ែល បានសម្រេច យើងខ្ញុំនឹងជូនរង្វាន់២លានរៀល ព្រមទាំងធានាលាក់ការ ដើម្បីសុវត្ថិភាពដល់អ្នកផ្តល់ព័ត៌មាន។
លោកអ្នកអាចបញ្ជូនព័ត៌មានតាម Messenger Facebook របស់ស្នងការដ្ឋាន ឬទូរស័ព្ទមកលេខ ០១២ ៩៨៣ ៥៨៥ ឬ ០៨៨ ៨៩៤ ៥៩៣៥ ឬ ០៧៧ ៧៧០៩៧៧ ឬ ០៨៨ ២៦ ២២២២២។ យើងខ្ញុំរង់ចាំទទួលគ្រប់វិនាទី ដោយសោមនស្សរីករាយ៕













