Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាកំប្លែង នាយចយ ចូលប្រលូកក្នុងវិស័យសិល្បះកំប្លែងជាមួយក្រុម លោក ក្រឹម តាំងតែពីនៅវ័យក្មេង រហូតតមកដល់ពេលបច្ចុប្បន្ន។ នាយចយ ត្រូវបានមហាជនទូទៅស្គាល់ច្បាស់ ព្រោះតែលោកមានមុខមាត់ម្យ៉ាងប្លែក និងមានសមត្ថភាពលេងកំប្លែងល្អទៀតផង។

ដោយឡែក នាយចយ សព្វថ្ងៃក៏បានរកឃើញគូស្នេហ៍ម្នាក់ដ៏ល្អសម្រាប់ជីវិតរបស់លោក ដោយគេសង្កេតឃើញថាអ្នកទាំងពីរតែងតែចែករំលែកសកម្មភាពផ្អែមល្ហែមជាមួយមិនដែលខានឡើយ។ ជាក់ស្ថែង កាលពីពេលថ្មីៗនេះ នាយចយ បានទម្លាយរូបថត Pre-Wedding ជាមួយគូស្នេហ៍ ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសបុក ធ្វើឲ្យប្រិយមិត្តជាច្រើនចង់ដឹងច្បាស់ថា នាយចយ និងរៀបចំមង្គលការរបស់ខ្លួននៅថ្ងៃដែរ។

ស្រាប់តែនៅថ្ងៃទី ២២ ខែមករា ២០១៨ នេះ អនាគតភរិយារបស់នាយចយ បានបង្ហោះសាររៀបរាប់ពីថ្ងៃមង្គលការរបស់ខ្លួនថា:

នៅមានរូបភាពផ្អែមល្ហែមច្រើនជាងនេះទៀត នឹងមានបង្ហាញជូនពុកម៉ែបងប្អូនញាត្តិមិត្តនៅថ្ងៃពិសេសរបស់ពួកខ្ញុំ ថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១.. 27/02/2018.» ។

ក្រោយពីដឹងបែបនេះ មហាជនជាច្រើនបានជូនពរអោយពួកគេទាំងពីរនាក់ រស់នៅជាមួយគ្នាអោយមានសុភមង្គល និងស្រលាញ់គ្នាដល់ចាស់កោងខ្នង។

ខាងក្រោមគឺជាកម្ររូបថត Pre-Wedding របស់អ្នកទាំងពីរ:

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor