Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាមរយៈគណនីហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា បានបង្ហោះរឿងមួយថា ៖

ថ្មីៗនេះ លោកធំម្នាក់ បានបើកឡានដោយស្រវឹង បុកនិស្សិតនារីម្នាក់ ទើបតែចេញពីធ្វើការពេលយប់ បណ្តាលឲ្យនាង បាក់ជើង (ប្រេះឆ្អឹង) នៅក្នុងខណ្ឌជ្រោយចង្វា ហើយក៏បើករត់ ប្រជាជនស្ទាក់ចាប់ឡានបាន ក៏ឲ្យតំណាងមកដោះស្រាយ មានអ្នកអន្តរាគមន៍ ដោយនិយាយឈ្លើយថា “បាក់ជេីងប៉ុណ្ណឹង យក200$ទៅ បើមិនយកក៏ហីទៅ...”

និស្សិតនារីកំសត់ សុំត្រឹម500$ ដេីម្បីបង់ថ្លៃពេទ្យ និងទិញថ្នាំផឹកព្យាបាលរបួស និងជួសជុលម៉ូតូ គាត់ឆ្លើយថា “មិនឲ្យទេ និងនិយាយអួតបក្សពួក” និស្សិតនារីកំសត់នោះ ក៏សុំឲ្យខ្ញុំជួយ ខ្ញុំបានជួយបង់លុយថ្លៃពេទ្យឲ្យនាង និងជួយ រកមេធាវី ដើម្បីប្តឹង លោកធំម្នាក់នោះ ពេលនេះ លោកធំនោះ ព្រមផ្តល់សំណង500$ តាមសំណើនិស្សិតរងគ្រោះ និងសុំទោសនាង ។

នាងខ្ញុំ សូមព្រមានប៉ូលីសចរាចរណ៍ ខណ្ឌជ្រោយចង្វា ដែលឆ្លៀតពុករលួយ ទាលុយ 50$ ពីនារីរងគ្រោះ សំណាងណាស់ ដែលនារីរងគ្រោះមិនចង់ប្តឹងលោក បើនាងប្តឹង លោកនឹង “ជាប់គុក អស់បុណ្យស័ក” ។

ខ្ញុំមិនបន្ត សេីរើរឿងនេះទៀតទេ នេះជាមេរៀន និងជាសារព្រមាន១ ជូនអ្នកធំ និងប៉ូលីសខិលខូច១ចំនួន ដែលតែប្រេីអំណាច មើលងាយ និងធ្វេីបាបរាស្ត្រទន់ខ្សោយ ។ អរគុណណាស់ ដែលលោកអ្នកធំ បានភ្ញាក់រលឹក ព្រមផ្តល់សំណងបញ្ចប់បញ្ហា ។ ខ្ញុំទទួលបាន ផ្លែឈើ១កន្ត្រក់ ពីនារីរងគ្រោះ ជាការអរគុណ... ខ្ញុំរីករាយ និងពេញចិត្តណាស់ 💐

ចំណែកឯលោក ផែង វណ្ណៈ ក៍បានបញ្ចេញមតិពីលើហ្នឹងផងដែរថា ៖ 

រឿងដោះស្រាយគ្រោះថ្នាក់ចរាចរនេះ​ បញ្ហា មន្ត្រីចរាចរកាត់ភាគរយក្រោយដោះស្រាយចប់គឺមានយូរហើយ​ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor