Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់ ត្រូវបានក្រុមក្មេងស្ទាវមួយក្រុមប្រដាប់ដោយកាំបិត ដែកឆាប ព្រួតកាប់ និងចាក់ បណ្ដាលស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ៧ រោច ខែបុស្ស ឆ្នាំរកា នព្វ ពស២៥៦១ ត្រូវនិងថ្ងៃទី៨ មករា ឆ្នាំ២០១៨ នៅភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះវេលាម៉ោង៦ព្រឹក ទើបបងប្អូនជនរងគ្រោះរាយការប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ។

ជនរងគ្រោះឈ្មោះ ប៉ុន ធឿនធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

អ្នកឃើញហេតុការ​ណ៍ បានឲ្យ​ដឹងថា មុនពេលកើតហេតុវេលាម៉ោង១ គេឃើញជនរងគ្រោះរត់បណ្តើរស្រែកបណ្តើរឲ្យ​ជួយដោយមានក្មេងស្ទាវមួយក្រុមប្រដាប់ដោយកាំបិត និងដែកឆាបដេញកាប់ចាក់មកពីក្រោយ ខណៈរត់មកមុខផ្ទះក្រុមក្មេងស្ទាវចាប់បានកាប់និងចាក់ជាច្រើនកន្លែង បណ្តាលឲ្យ​រងរបួសពេញខ្លួន ភ្លាមនោះពុំមានអ្នកណាហ៊ានចូលទៅជួយនោះទេ។

សាក្សី បានបន្តថា បន្ទាប់មកក្រុមក្មេងស្ទាវបានរត់គេចខ្លួនអស់ ហើយបងប្អូនជនរងគ្រោះក៏បាននាំជនរងគ្រោះទៅមន្ទីរពេទ្យលុះពេលទៅដល់មន្ទីរពេទ្យក្រុមគ្រូរពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ ទើបដឹកជនរងគ្រោះមកផ្ទះវិញរហូតដល់វេលាម៉ោង៦ព្រឹក ទើបរាយការណ៍មកសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង  ពិនិត្យរួចសមត្ថកិច្ច​ប្រគល់សពទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor