Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទោះបីជាអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ (CNRP) លោក សម រង្ស៊ី បានប្រឹងប្រែងឃោសនា នៅក្រៅប្រទេស ដើម្បីឲ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ចាត់វិធានការគៀបសង្កត់ និងឲ្យកងទ័ពប្រឆាំង ប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្ដេចតេជោ ហ៊ុន សែន យ៉ាងណាក៏ដោយ  ក៏សភាពការណ៍សន្ដិសុខ នៅកម្ពុជាមានលក្ខណៈ ល្អប្រសើរផងដែរ។

យោងតាមរបាយការណ៍ បូកសរុបភាពការណ៍ និងលទ្ធផលកិច្ចប្រតិបតិ្តការ ប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅអនុវត្តការងារ ប្រចាំខែមករា ឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ បានលើកឡើងថា សភាពការណ៍កើតមានឡើងនៅកម្ពុជា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានយកចិត្តទុកដាក់ដោះស្រាយ ហើយកម្លាំងនគរបាលក៏បានការពារសម្របសម្រួល មិនឲ្យកើតមានអំពើហិង្សាដែរ។

របាយការណ៍បន្តថា ក្នុងខែធ្នូនេះ ទោះបីអតីតមេដឹកនាំគណបក្សប្រឆាំងប្រឹងប្រែងឃោសនានៅក្រៅប្រទេស ដើម្បីឲ្យសហគមន៍អឺរ៉ុប និងអាមេរិក មានវិធានការគៀបសង្កត់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋបះបោរ ប្រឆាំងរាជរដ្ឋាភិបាលក៏ដោយ ក៏សភាពការណ៍សន្ដិសុខជាទូនៅកម្ពុជា មានលក្ខណៈល្អប្រសើរ ។

ជាមួយគ្នានេះផងដែរ របាយការណ៍ឲ្យដឹងទៀតថា កាលពីខែធ្នូ ឆ្នាំ២០១៧ បាតុកម្ម-កូដកម្ម កើតឡើង ១៣០លើក ក្នុងនោះកូដកម្មរបស់កម្មករ១០៩លើក ការតវ៉ាពលរដ្ឋ២០លើក ដើម្បីទាមទារអត្ថប្រយោជន៍ផ្សេងៗ និងលក្ខខណ្ឌការងារ ។ ចំពោះការបន្ដកើតមាន បទល្មើសព្រៃឈើឆ្លងដែន ទៅប្រទេសវៀតណាម ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ត្រូវដោះស្រាយជាបន្តបន្ទាប់។

សូមបញ្ជាក់ថា លោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ ទៅសម្ងំនៅក្រៅប្រទេស បានចេញមកអុជអាលសារជាថ្មី កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីអំពាវនាវឲ្យកងទ័ព បង្វែកាណុងមកលើរាជរដ្ឋាភិបាល ហើយបង្គាប់ឲ្យកងទ័ព ឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន ក្រោយពីលោកបាន អំពាវនាវជាលើកទី១ កាលពីអំឡុងឆ្នាំ២០១១ បរាជ័យរួចមក ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor